(ព្រះសីហនុ)៖ Skechers សាខាទី៧បានលេចជារូបរាងហេីយដែលមានទីតាំងនៅ Prince Mall ជាន់ផ្ទាល់ដី​ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣តទៅ។ ពិសេសជាងនេះទៀតក៏មានការបញ្ចុះតម្លៃ ៥0%ទៅលើទំនិញទី ២ រហូតដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣។

ការបញ្ចុះតម្លៃនេះ សម្រាប់គ្រប់អតិថិជនដែលអញ្ជើញមកកាន់ហាងនេះផ្ទាល់។​ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ : 069 323 393 ។

Skechers នៅកម្ពុជាបានបើកដំណើរការ តាំងពីខែមិថុនា ឆ្នាំ២០១០មកម្ល៉េះ។ ស្បែកជើងម៉ាកល្បីរបស់អាមេរិកនេះ ត្រូវបាននាំចូលផ្តាច់មុខ មកប្រទេសកម្ពុជា ដោយក្រុមហ៊ុន V2V Corporation Co., LTD និងបានបន្តពង្រីកសក្តានុពល ក៏ដូចជាបន្ថែមលើសេវាបម្រើជូន ដល់អតិថិជនរប​ស់ខ្លួន កាន់តែងាយស្រួល។

បច្ចុប្បន្ន ហាងលក់ស្បែកជើង ដ៏សុីវីល័យនេះ បានបើកដំណើរការហាងចំនួនប្រាំពីររួចរាល់ហើយ ក្នុងនោះសាខាទី១ មានទីតាំងស្ថិតនៅផ្សារទំនើបអ៉ីអនម៉ល១ (ជាន់ទី១)​, សាខាទី២​ ស្ថិតនៅផ្សារទំនើបអ៉ីនអន សែនសុខ (អ៉ីអន២) ជាន់ទី១, សាខាទី៣ ស្ថិតនៅផ្លូវកម្ពុជាក្រោមជិតសាលាសន្ធរមុខ, សាខាទី៤ ស្ថិតនៅមហាវិថីព្រះនរោត្ដម៖ #1 មហាវិថីព្រះនរោត្ដម កែងផ្លូវ 310, សាខាទី៥ ស្ថិតនៅផ្សារទំនើបជីបម៉ុង ម៉េហ្កាម៉ល 271​ ជាន់ទី១, សាខាទី៦ ស្ថិតនៅផ្សារទំនើបអ៉ីនអន មានជ័យ (អ៉ីអន៣) ជាន់ទី១ និងសាខាទី៧ ស្ថិតនៅផ្សារទំនើប Prince Mall ជាន់ផ្ទាល់ដី​ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ស្បែកជើងម៉ាក Skechers ជាផលិតផលនាំចូលមកពីសហរដ្ឋអាមេរិក ដែលស្បែកជើងនេះ បានគិតគូរពីភាពទន់ ហើយស្រាល ងាយស្រួលបត់បែន និងធ្វើឲ្យអ្នកប្រើប្រាសើមានផាសុភាព ទាំងពេលដើរ និងការធ្វើលំហាត់ប្រាណផងដែរ។ មិនត្រឹមតែប៉ុណ្ណោះSkechers មានស្បែកជើងគ្រប់វ័យដែលអាចប្រើប្រាស់បានសម្រាប់ បុរស នារី និងក្មេងៗ៕