(បរទេស)៖ កិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុន Microsoft និង Activision ក្នុងតម្លៃ ៦៩ពាន់លានដុល្លារទំនងជាមិនចប់ឆាប់ៗនោះទេ ខណៈព័ត៌មានចេញផ្សាយថ្មីនេះបង្ហាញថា និយតករប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុបបានប្រកាសពន្យាពេលកំណត់របស់ពួកគេរហូតដល់ថ្ងៃទី២៥ ខែមេសាឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

ក្រុមហ៊ុន Microsoft និងជាម្ចាស់របស់កម្មវិធី Xbox បានប្រកាសពីការទិញយកក្រុមហ៊ុនផលិតហ្គេម «Call of Duty» កាលពីខែមករា ឆ្នាំ២០២២កន្លងទៅ ដែលជាហេតុបណ្តាឱ្យមានការមិនពេញចិត្តជាខ្លាំងពីក្រុមហ៊ុន Tencent និង Sony ដោយលើកហេតុផលថា ការរួមបញ្ចូលគ្នានេះនឹងអនុញ្ញាតឱ្យកម្មវិធី Xbox របស់ Microsoft ទទួលបានសិទ្ធិក្នុងការចូលប្រើផ្តាច់មុខសម្រាប់ហ្គេម Activision។ ខណៈបញ្ហានេះបានធ្វើឱ្យកិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុនទាំងពីរបានជួបប្រទះនឹងឧបសគ្គផ្នែកច្បាប់ជាបន្តបន្ទាប់នៅអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។

បើយោងតាមរបាយការណ៍មុនរបស់ Reuters បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងក្នុងតម្លៃ ៦៩ពាន់លានដុល្លារនេះ ត្រូវបានបិទសវនាក្នុងការការពារដេញថ្លៃទិញយក ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ មកម្លេះនៅតែរង់ចាំតែថ្ងៃសម្រេចចុងក្រោយប៉ុណ្ណោះរបស់គណៈកម្មការអឺរ៉ុបប៉ុណ្ណោះ៕