(ភ្នំពេញ): នៅថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០២៣នេះ បុរីគៀង ហ៊ត នឹងរៀបចំកម្មវិធី “ស្រ្តីនៃក្តីស្រលាញ់” ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅការិយាល័យលក់បុរីគៀង ហ៊ត គម្រោង៥០ម៉ែត្រ។

សម្រាប់ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានកាដូអនុស្សាវរីយ៍ និងការបង្វិលកងយករង្វាន់ ដែលមានរង្វាន់ដូចជា គូប៉ុងថែមជូនប្លង់រឹង គូប៉ុងបញ្ចុះតម្លៃ រង្វាន់ជាគ្រឿងអេឡិចត្រូនិច រង្វាន់ជាតុក្កតា និងរង្វាន់ជាច្រើនបន្ថែមទៀត។ អ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងទទួលបានប្រូម៉ូសិន និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេសៗ ដូចជា កក់មុន១០% បញ្ចុះតម្លៃ៥%, ការបង់រំលស់ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់រយៈពេលវែងរហូតដល់២៤ខែ, ការបង់ប្រាក់ប្រចាំខែត្រឹមតែ៥០០ដុល្លារក្នុង១ខែ និងប្រូម៉ូសិនពិសេសផ្សេងៗទៀត។ បុរីគៀង ហ៊ត មានប្រភេទផ្ទះដូចជា៖ ប្រភេទផ្ទះអាជីវកម្មAB, ផ្ទះអាជីវកម្មFL និងផ្ទះវីឡាកូនកាត់AB។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងទូរស័ព្ទលេខ៖ 099/069/093 585 985
ការិយាល័យលក់បុរីគៀង ហ៊ត ស្ថិតនៅផ្លូវព្រៃសរ ភូមិទ័ពបោះ សង្កាត់ព្រៃវែ ខណ្ឌដង្កោ រាជធានីភ្នំពេញ។