(បរទេស)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចចិន One Plus គ្រោងចេញលក់ស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

លោក Kinder Liu ជាប្រធាន និងជា COO នៃក្រុមហ៊ុន OnePlus បាននិយាយនៅក្នុងកិច្ចពិភាក្សា MWC របស់ក្រុមហ៊ុនថា ត្រកូលស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ OnePlus នឹងចេញមកចេញមកជាមូយនឹងបទពិសោធន៍ថ្មីស្រឡាង ហើយវាត្រូវតែជាទូរស័ព្ទទំនើប និងគ្មានស្នាមផ្នត់។ លោកបានគូសបញ្ជាក់ថា ស្មាតហ្វូននេះនឹងត្រូវបានរចនាឡើជារូបរាងស្រដៀងទៅនឹងសៀវភៅ មានន័យថាវាមានទម្រង់ជាបន្ទាត់កណ្តាលដូចទៅនឹង Galaxy Z Fold ជាជាង Galaxy Flip។

តែយ៉ាងជុំវិញការបញ្ជាក់របស់ OnePlus នេះមិនទាន់បង្ហាញរូបភាពណាមួយនៃស្មាតហ្វូនអេក្រង់បត់របស់ខ្លួននៅឡើយនោះទេ ដោយគ្រាន់តែជាការបង្ហើបខ្លះៗប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំមើលការចេញលក់ជាផ្លូវការរបស់ OnePlus ក្នុងអំឡុងត្រីមាសទី២ ទៅត្រីមាសទី៣ ឆ្នាំ២០២៣ ប៉ុណ្ណោះ៕