(បរទេស)៖ ឆាប់ៗខាងមុខក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook នឹងចាប់ផ្តើម ដាក់ដំណើការប្រព័ន្ធទូទាត់របស់ខ្លួនតាមរយេៈកម្មវិធីផ្ញើសារ WhatsApp បន្ទាប់ពីទទួលបានការអនុម័តពីធនាគារកណ្តាលរបស់ប្រទេសប្រេស៊ីល (Brazil Central Bank)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះធនាគារកណ្តាលរបស់ប្រទេសប្រេស៊ីលបានអនុម័តជាផ្លូវការក្នុងការបើកដំណើរការទូទាត់របស់ Meta សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសប្រេស៊ីល នៅលើកម្មវិធី WhatsApp តាមរយៈប្រព័ន្ធ peer-to-peer payment system ដែលមានស្រាប់នៅក្នុងស្រុក។ ជុំវិញការអនុម័តនេះបានកើតឡើងនៅពេលដែល Meta ស្វែងរកជំនួយពីប្រទេសប្រេស៊ីល បន្ទាប់ពីអាជីវកម្មផ្សាយពាណិជ្ជកម្មស្នូលរបស់ខ្លួនបានជាប់គាំង។

ជាក់ស្តែងអ្នកប្រើប្រាស់ WhatsApp ក្នុងប្រទេសប្រេស៊ីលអាចធ្វើការទូទាត់ប្រាក់រវាងអ្នកប្រើប្រាស់ដូចគ្នាតាមរយៈកម្មវិធី WhatsApp ចាប់តាំងពីឆ្នាំ២០២១ មកម្លេះ ប៉ុន្តែជាមួយនឹងការអភិវឌ្ឍន៍ថ្មីនេះបានធ្វើឱ្យជាប់គាំងប្រព័ន្ធទូទាត់សម្រាប់ពាណិជ្ជករ។ ខណៈបញ្ហានេះមិនត្រូវបានប្រភពបញ្ជាក់ថាមកពីបញ្ហាអ្វីខ្លះនោះទេ។

លោក Guilherme Horn ប្រធានគ្រប់គ្រង WhatsApp អាមេរិកឡាទីន បាននិយាយនៅក្នុងសារបង្ហោះ Linkein ថា «ឆាប់ៗនេះ អ្នកប្រើប្រាស់ WhatsApp នឹងអាចបង់ប្រាក់សម្រាប់ផលិតផល និងសេវាកម្មដោយផ្ទាល់នៅក្នុងការសន្ទនាជាមួយ Mastercard និង Visa debit និងប័ណ្ណឥណទាន»