(ភ្នំពេញ)៖ ពិតជារឿងគួរឲ្យកោតសរសើរ និងត្រេកអរយ៉ាងក្រៃលែង ដោយសិស្សម្នាក់នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងគណិតវិទ្យាទូទាំងប្រទេស ដែលមានឈ្មោះថា SUPER BRAIN MATHEMATICS COMPETITION 2023 ។ ជាមួយគ្នានេះ សិស្ស ២នាក់ទៀត នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៤ ពីការកម្មវិធីប្រកួតនេះដែរ។

សិស្សានុសិស្សនៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ដែលទទួលបានលទ្ធផលល្អ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែង SUPER BRAIN MATHEMATICS COMPETITION 2023 រួមមាន៖

* ១៖ តែ ជានរៈរាជ ទទួលបានលេខ១ មេដៃមាសទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺកុំព្យូទ័រ ១គ្រឿង មេដាយមាស១ និងវិញ្ញាបនប័ត្រ
* ២៖ សន លីខេង ទទួលបានលេខ២ មេដៃប្រាក់ទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺទូរសព្ទ ១គ្រឿង មេដាយប្រាក់១ និងវិញ្ញាបនប័ត្រ
* ៣៖ ស៉ឹម វិសាល ទទួលបានលេខ៤ មេដៃសំរិទ្ធទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺមេដាយសំរិទ្ធ១ និង វិញ្ញាបនប័ត្រ។

គណៈគ្រប់គ្រងនៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា បានសម្តែងក្ដីរំភើប និងបានកោតសរសើរសមត្ថភាព និងការប្រឹងប្រែងសិក្សារបស់ប្អូនៗទាំងអស់គ្នា រហូតទទួលបានជ័យលាភី។

សូមជម្រាបថា សាលាអន្តរជាតិ វើលដ៍ កម្ពុជា គឺជាគ្រឹះស្ថានសិក្សាឯកជនតែមួយគត់ ដែលបានដឹកនាំសិស្សទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស និងថ្នាក់អន្តរជាតិក្រៅប្រទេសច្រើនជាងគេ ហើយសិស្សានុសិស្សនៃសាលានេះ ក៏ទទួលបានមេដាយ និងពានរង្វាន់ជាច្រើនជាងគេផងដែរ៕

https://www.facebook.com/profile.php?id=100064836244719