(កូរ៉េ)៖ Suga ដែលជាតារាចម្រៀងរ៉េប និងជាផលិតករមួយរូប ក្នុងក្រុមចម្រៀង BTS នឹងក្លាយជាសមាជិកទីបី នៃក្រុម ដែលបានចុះឈ្មោះចូលបម្រើយោធា ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Music Mundial នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ 

បន្ទាប់ពី J-Hope ប្រកាសចូលបម្រើយោធា នៅពេលនេះ Suga នឹងក្លាយជាសមាជិកបន្ទាប់ដែលនឹងត្រូវ បំពេញភារកិច្ចយោធារបស់ខ្លួនក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូង។ ដំណឹងនេះ ត្រូវបានរាយការណ៍នៅដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសកូរ៉េ ដែលបានបង្ហាញព័ត៌មានលម្អិតផ្សេងទៀតអំពីសកម្មភាពដែលសិល្បករនឹងធ្វើមុនពេលលោកចាប់ផ្តើមបម្រើយោធា។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែល Suga បាន​ប្រកាស​ ​នឹង​ក្លាយ​ជា​ពេលវេលាដែលតារារូបនេះ និយាយពាក្យថា លាទៅកាន់អ្នកគាំទ្រ។  លើស​ពី​នេះ លោក​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​អាល់​ប៊ុម​ទោល ឬ​ចម្រៀង​ទោលផងដែរ។ សម្រាប់ពេលវេលាជាក់លាក់ដែលតារារូបនេះ ចូលបម្រើយោធាផ្លូវការនោះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងទេ៕