(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅកម្ពុជា បានដាក់សម្ពោធខ្សែភាពយន្តខ្លី ក្រោមចំណងជើងថា «មួយទៀត – One More» ដែលឆ្លុះបញ្ចាំងអំពីដំណើរជីវិតរបស់តួអង្គសម និងបញ្ហាដែលគាត់ជួបប្រទះទាក់ទងទៅនឹងការគ្រប់គ្រង ហាងលក់ក្រណាត់របស់ គាត់។ ក្នុង នាមគាត់ជាម្តាយម្នាក់ និង ម្ចាស់ ហាង លក់ ក្រណាត់ គាត់ត្រូវគ្រប់គ្រងអាជីវកម្មផង និងចិញ្ចឹមបីបាច់ថែរក្សាកូនស្រីផង ខណៈពេលដែលគាត់គ្មានធនធានគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មរបស់គាត់។

ក្នុងខ្សែភាពយន្តនេះ បានបង្ហាញឱ្យឃើញថា បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ គាត់នៅតែអាចរក្សាភាពវិជ្ជមាន និងឆន្ទៈតស៊ូ ហើយគាត់តែងតែប្រាប់ខ្លួនឯងថាត្រូវតែបោះជំហានទៅមុខជានិច្ច។

ខ្សែភាពយ ន្តខ្លី «មួយទៀត - One More» នេះ បានរំឭកដល់យើងទាំងអស់គ្នាថា ការមានឆន្ទៈតស៊ូ និងទម្លាប់ល្អគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញឱ្យយើងទទួលបាននូវភាពជោគជ័យដ៏គាប់ប្រសើរ ហើយទម្លាប់ល្អនោះផងដែរគឺ ជាការអភិវឌ្ឍខ្លួនយើង ដើម្បីឈានទៅរកភាពជោគជ័យនាថ្ងៃខាងមុខ។

ទន្ទឹមនឹងនេះផងដែរ ក្នុងនាម ជាគ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខមួយ នៅ កម្ពុជា ធនាគារ ស្ថាបនា មានចក្ខុវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការជំរុញបរិយាប័ន្ន ហិរញ្ញវត្ថុ សមភាពយេនឌ័រ និងនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ដូច្នេះហើយបានជាធនាគារ ស្ថានបនា បានបង្កើតកម្មវិធីបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដោយមានការចូលរួមសហការពីសហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ចំណេះ និងជំនាញ ក៏ដូចជាការផ្តល់ឱកាសជាច្រើនទៀតដល់ម្ចាស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ជាពិសេសស្រ្តីក្នុងវិស័យអាជីវកម្ម។

លើសពីនេះទៅទៀត ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងពេញលេញជូនស្រ្តីកម្ពុជា ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការកម្មវិធី «ស្ត្រីក្នុងវិស័យអាជីវកម្ម» ក្នុងគោលបំណងគាំទ្រស្ត្រី ជាពិសេសស្ត្រីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលត្រូវការកម្ចី និងការការពារហិរញ្ញវត្ថុ ដើម្បីពង្រីកផែនការអាជីវកម្ម និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ នៅក្នុងនោះផងដែរ ស្ត្រីក្នុងវិស័យអាជីវកម្មអាចទទួលបានអត្រាការប្រាក់ពិសេស និងការបញ្ចុះតម្លៃពីកម្មវិធីឥណទានទូទាត់អាជីវកម្ម ឥណទានគេហដ្ឋានឆ្លាតវៃ និងភាពជាដៃគូ ដំណោះស្រាយការទូទាត់ និងគណនីសន្សំឆ្លាតវៃ។

កញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិ អភិវឌ្ឍន៍ បានថ្លែងថា «ធនាគារ ស្ថាបនា យើងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រ និងជួយដល់សហគ្រិនស្ត្រីឱ្យទទួលបានការគាំទ្រផ្នែកចំណេះដឹងហិរញ្ញវត្ថុ ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញផ្សេងៗ តាមរយៈកម្មវិធីជាច្រើនទៀតរបស់ធនាគារ។ ជាការពិតណាស់តម្រូវការលើការយល់ដឹងអំពីការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអប់រំអំពីប្រព័ន្ធឌីជីថល ពិតជាមានសារៈសំខាន់ណាស់សម្រាប់កសាងអនាគតប្រកបដោយនិរន្តរភាព។ គោលដៅចម្បងរបស់យើងគឺ ចង់ឃើញស្រ្តីទទួលបានឱកាសកាន់តែច្រើនក្នុងវិស័យអាជីវកម្ម និងបន្តរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា»

នាពេលថ្មីៗនេះ ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន ស្ថាបនា នារី ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការ ផ្តល់បរិយាប័ន្ន ហិរញ្ញវត្ថុជូនដល់អតិថិជននារីរបស់ខ្លួន។ ប័ណ្ណឥណទាន ស្ថាបនា នារី គឺជាប័ណ្ណឥណទាននារីដំបូងគេបង្អស់នៅកម្ពុជា និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០% ឫ រហូតដល់ ៥០ដុល្លារ លើការទូទាត់ទំនិញចុងសប្តាហ៍ និងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ០.៥% គ្មានដែនកំណត់សម្រាប់ការទូទាត់នានា ដោយមិនគិតថ្លៃសេវាប្រចាំឆ្នាំរយៈពេលពីរឆ្នាំដំបូង។

ពិសេសជាងនេះទៅទៀត ដើម្បីអបអរសាទរទិវានារីអន្តរជាតិ អតិថិជននារីនឹងមានឱកាសឈ្នះបន្តោងខ្សែករពេជ្រដ៏ស្រស់ស្អាតនៅពេលស្នើសុំ និងប្រើប្រាស់ប័ណ្ណឥណទាន ដោយគ្រាន់តែស្នើសុំ និងប្រើប្រាស់ប័ណ្ណឥណទាន ស្ថាបនា នារី។ ប្រូម៉ូសិននេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ (សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/km/sathapana-cards/sathapana-neary-credit-card-diamond-pendant-necklace (https://www.sathapana.com.kh/km/sathapana-cards/sathapana-neary-credit-card-diamond-pendant-necklace/)/ )។

បន្ថែមពីលើនេះទៅទៀត ការផ្តល់សិទ្ធស្មើរគ្នាគឺ ជាកត្តាដ៏សំខាន់សម្រាប់ធនាគារ ស្ថាបនា និងបុគ្គលិកគ្រប់រូប ជាពិសេសស្របតាមគុណតម្លៃរបស់ធនាគារ។ ធនាគារ ស្ថាបនា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់នូវបរិយាកាសការងារល្អប្រសើរ ផ្តល់ឱកាសដល់បុគ្គលិកនារីឱ្យទទួលបានមុខតំណែងជាន់ខ្ពស់ ផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អ និងមិនមានការរើសអើង។

អ្នកស្រី ឈឹម សំអុល នាយិកាប្រតិបត្តិ ធនធានមនុស្ស និងនីតិកម្ម បានថ្លែងថា «យើងជឿជាក់ថាយើងទាំងអស់គ្នាកំពុងរួមដំណើរដើម្បីពង្រឹងកន្លែងការងារប្រកបដោយតម្លាភាព។ យើងតែងតែចូលរួមលើកកម្ពស់ និងគាំទ្រចំពោះសមិទ្ធផលរបស់ស្ត្រីក្នុងភាពអ្នកដឹកនាំ។ ធនាគារ ស្ថាបនា យើនឹងយកចិត្តទុកដាក់លើសមភាពយេនឌ័រ និងផ្តល់ឱកាសស្មើៗគ្នា ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយគ្មានការរើសអើង»