(ភ្នំពេញ)៖ MG Cambodia បានបង្ហាញនូវរថយន្តអគ្គិសនីដំបូងគឺ MG Marvel R ជាមួយនឹងរថយន្តជំនាន់ថ្មី នៃ MG RX5 Reborn ស៊េរីឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ក្នុងពេលវេលាដ៏ពិសេសនេះ MG មិនមែនបើកបង្ហាញតែរថយន្តស៊េរីថ្មីមួយម៉ូឌែលទេ ប៉ុន្តែ MG បានបង្ហាញនូវម៉ូឌែលថ្មីចំនួន២ ដែលធ្វើឲ្យទាក់ដល់បេះដូងអតិថិជនជាច្រើន សម្រាប់រថយន្តប្រភេទ SUV និងរថយន្តអគ្គិសនីដែលមានការរចនាបែបអនាគត និងពិតជាពិសេសសម្រាប់អតិថិជនដែលស្រលាញ់បរិស្ថាន។

កម្មវិធីបានប្រព្រឹត្តិទៅយ៉ាងអស្ចារ្យសម្រាប់ការសម្ភោធជាផ្លូវការរថយន្តស៊េរីថ្មី MG RX5 Reborn និងរថយន្តអគ្គិសនី MG Marvel R អមជាមួយការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយផងដែរ។

ព្រឹត្តការណ៍ដ៏អស្ចារ្យនេះបានចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ នៃក្រុមហ៊ុន ធី អេហ្វ ម៉ូទ័រ ខេមបូឌា, ភ្ញៀវកិត្តិយសពីក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់, អ្នកជំនាញផ្នែករថយន្ត និងមានវត្តមានតារាល្បីៗ ជាច្រើនរូបដូចជា លោក ម៉ម ពេជ្ជរិទ្ធិ, កញ្ញា ឡេង ឡេង, កញ្ញា វីហ្សា និងលោក សុភក្រ្ត ក៏ដូចជាអតិថិជន MG និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

រថយន្តជំនាន់ថ្មីប្រភេទ SUV ដែលលក់ដាច់ខ្លាំងបំផុតគឺ MG RX5 Reborn ស៊េរីឆ្នាំ២០២៣ បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយតម្លៃពិតជាពិសេសត្រឹមតែ $39,990 តែប៉ុណ្ណោះ (ប្រម៉ូសិនសម្រាប់ខែកុម្ភៈ) និងមានលក្ខណះពិសេសជាច្រើនចំណុច ដែលពិតជាមានភាពទំនើបទាន់សម័យ, កម្លាំងខ្លាំង, មានភាពធំទូលាយនិងប្រណិតជាងមុនដែលផ្តល់នូវផាសុកភាពនិងមានសុវត្ថិភាពខ្ពស់ជាងមុន។

រថយន្ត MG RX5 Reborn មានការរចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ដែលផ្តល់នូវដំណើរការនៃការបើកបរកាន់តែអស្ចារ្យជាងមុន ហើយរថយន្ត MG RX5 Reborn ស៊េរីថ្មីគឺបានរចនាឡើងដើម្បីផ្ដល់នូវផាសុកភាព, សុវត្ថិភាព និងការបើកបរដ៏មានប្រសិទ្ធិភាព ជាមួយភាពឆ្លាតវៃ និងភ្ផាប់នូវបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរ។

បន្ថែមលើសពីនេះ, MG ក៏បានបង្ហាញនូវរថយន្តអគ្គិសនី MG Marvel R ស៊េរីឆ្នាំ២០២៣ ដែលនេះជារថយន្តអគ្គិសនីចុងក្រោយគេបង្អស់ ដែលទើបតែមានវត្តមានក្នុងប្រទេសកម្ពុជាបន្ទាប់ពី MG បានបង្ហាញរួចមកហើយនូវម៉ូឌែឡ ZS EV, ប៉ុន្តែវាពិតជាមានភាពល្អប្រសើរជាងមុនជាមួយការបើកបរសន្សំសំចៃខ្ពស់ និងគ្មានការបញ្ចេញជាតិពុលទៅបរិយាកាស (Zero emission)។

ការសាកថ្មីពេញអាចបើកបរបានរយៈចម្ងាយឆ្ងាយ និងមានបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលអាចសាកថ្មបានលឿន និងមានការសន្សំសំចៃខ្ពស់ដែលស័ក្តសម សម្រាប់រថយន្តបែបអនាគត។ MG ក៏បានបង្កើនការលក់កាន់តែល្អជាមួយរថយន្តអគ្គិសនី ដែលបានបណ្តុះចិត្តអតិថិជន ឲ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាខ្ពស់ និងទាន់សម័យកាលឈានមុខគេ។

ក្នុងពេលវេលាដ៏អស្ចារ្យនេះ, លោក អ៊ុ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន ធី អេហ្វ ម៉ូទ័រ ខេមបូឌា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៩មកម្លេះដែល MG បានមានវត្តមាននៅប្រទេសកម្ពុជា ជាមួយនឹងការចាប់ផ្តើមលក់ចេញដំបូងត្រឹមតែ៥គ្រឿងក្នុង១ខែ ប៉ុន្តែមកដល់ពេលនេះយើងមានការលក់ចេញលើសពី១០០គ្រឿង ក្នុង១ខែ, ហើយការរីកចម្រើនមួយនេះក៏៏ដោយសារតែប្រជាជនកម្ពុជា ទទួលស្គាល់នូវតម្លៃដ៏សមរម្យ នៃរថយន្ត MG ជាមួយនឹងគុណភាពល្អ ហើយការផ្តល់សេវាកម្មជូនអតិថិជនក៏កាន់តែល្អ។

ក្រុមហ៊ុន MG ក៏បានសម្រេចនូវសមិទ្ធិផលជាច្រើនដូចជា ការពង្រីកថ្មី នៃអគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លា ជាមួយនឹងការបង្កើតសាខាថ្មីនៃ MG សាខាផ្លូវ៦០ម៉ែត្រ ហើយក៏បានបន្ថែមជាមួយមជ្ឃមណ្ឌលថែទាំ និងជួសជុលរថយន្ត MG នៅសាខាខេត្តសៀមរាប ដើម្បីផ្ដល់ជូននូវសេវាកម្មកាន់តែងាយស្រួល និងឆាប់រហ័សជូនដល់អតិថិជនរបស់យើងដែលស្ថិតនៅខេត្តជុំវិញសៀមរាបដែរ។

លោកបានបន្តទៀតថា យើងខ្ញុំក៏មិនអាចឈរនៅទីនេះបានដែលបើគ្មានគ្រួសារ MG ដែលតែងតែគាំទ្រ និងមានទំនុកចិត្តមកលើរថយន្ត MG កន្លងមក ហើយយើងបានប្តេជ្ញាថា នឹងផ្ដល់ជូននូវសេវាកម្មកាន់តែល្អ អមជាមួយនឹងរថយន្តទំនើបទាន់សម័យកាលជូនដល់ប្រជាជនកម្ពុជា ដូចជារថយន្តប្រភេទ SUV ស៊េរីថ្មីទាំង២ម៉ូឌែល ដែលបានបើកសម្ពោធនារាត្រីនេះ ហើយវានឹងជួយពង្រឹងបន្ថែមដល់ក្រុមហ៊ុន MG ឲ្យកាន់តំណែងចំណាត់ថ្នាក់លេខ៣ នៃទីផ្សាររថយន្តរថយន្តនៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ៕