(បរទេស)៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំបំផុតរបស់ពិភពលោក គ្រោងជ្រើសរើសបុគ្គលិកថ្មីជាង ៦,០០០នាក់ចូលធ្វើការក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយរបសើសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។

យោងតាមសេចក្តីថ្លែងការណ៍របស់ TSMC នៅថ្ងៃសៅរិ៍សប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុននឹងជ្រើសរើសវិស្វករវ័យក្មេងជាច្រើនតាមផ្នែកដោយរួមមានសិស្សនិស្សិតដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងផ្នែកផ្សេងទៀតដែលទាក់នឹងសហ្វវែល នៅក្នុងទីក្រុងនានាទូទាំងប្រទេសតៃវ៉ាន់។ TSMC បានបន្ថែមទៀតថា បា្រក់ខែសរុបជាមធ្យមរបស់វិស្វករថ្មីដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតនឹងទទួលបានប្រាក់ខែចន្លោះពី ៦៥,៥៧៨ដុល្លារ។

ជុំវិញការប្រកាសជ្រើសរើសបុគ្គលិកថ្មីៗនេះនៅមិនទាន់មានការបញ្ជាក់ពី TSMC នៅឡើយនោះទេថា ក្រុមហ៊ុននឹងចាប់ផ្តើមអនុវត្តចាប់ពីពេលណា ដូច្នេះសម្រាប់អ្នកមានបំណងទៅធ្វើការនៅ TSMC អាចរង់ចាំមើលការ Update ជាបន្តបន្ទាប់៕