(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងវាគ្មិនជាច្រើនរូប​ទៀត​ក្នុងវិស័យ​អចលនទ្រព្យ បានធ្វើដំណើរទស្សនកិច្ចនៅគម្រោងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ដោយបង្ហាញឱកាសបង្កើតប្រាក់ចំណូលពី គម្រោងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ជូនដល់ក្រុមការងារភ្នាក់ងារលក់អចលនទ្រព្យទាំងអស់របស់ខ្លួន ដែលកំពុងស្វែងរកប្រាក់ចំណេញពីគម្រោង។

នាឱកាសនេះដែរ អ្នកចូល​រួមទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា៖ បង្កើនសមត្ថភាពរកប្រាក់ចំណូល​ដោយគ្មាន​ដែនកំណត់, ជាការវិនិយោគ​ដ៏រឹងមាំ, ជាការការពារដ៏ល្អបំផុត​ប្រឆាំងនឹង​អតិផរណា, ជាអ្នកសម្របសម្រួល និងបំពេញតម្រូវការជាមូលដ្ឋាន​យ៉ាងពេញចិត្ត ទៅដល់មនុស្សទូទៅ។

បុរី KS Residence គឺជាគំរោងដំបូងដែល អភិវឌ្ឍន៍ឡើងដោយលោក ឧកញ៉ា បណ្ឌិត គីម ហ៊ាង នៅដើមឆ្នាំ២០២០ ។ ចំនួនផ្ទះ សរុបគឺ៣៣៨ ល្វែង ដែលលាតសន្ធឹងនៅ លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ បើគិត មកដល់ពេលនេះ សម្រាប់គម្រោងទី១ (ប្លុក A, B, C & D) បុរីរបស់យើងបានសាង សង់រួចរាល់ ១០០% ហើយ ដូច្នេះភ្ញៀវអាច ទិញ រួចចូលនៅពេលនេះតែម្តង។

បុរី ខេ អេស រ៉េស៊ីដេន គឺជាបុរី បែបទំនើប ទាន់សម័យ មានតម្លៃសមរម្យ សាកសមសម្រាប់មនុស្សទូទៅ មិនថា មន្រ្តីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន ឬបងប្អូនអាជីវករនោះទេ។ បុរី ខេអេស មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ និងស្ងៀមស្ងាត់ល្អ ស​ម្រាប់លោកអ្នកដែលចូលចិត្តលំហែកាយ សម្រាក់ពីការងារ ឬស្នាក់នៅជាប់លាប់ក្ដី។ ជាពិសេស បុរី ខេអេស រ៉េស៊ីដេន (KS RESINDENCE) មានផាសុខាភាព និងសុខសុវត្ថិភាពពេញលេញ។

សូមជម្រាបដែរថា លក្ខណៈពិសេសរបស់ បុរី KS Residence រួមមាន៖
* សំណង់រឹងមាំ ស្របតាមស្តង់ដាវិស្វកម្ម គ្រប់ផ្ទះមានរបងឯកជនផ្ទាល់ខ្លួន
* មិនជ្រាបទឹកពេលភ្លៀងម្តងៗ
* បរិយាកាសល្អប្រកបដោយផាសុកភាព
* ទីតាំងបុរីខ្ពស់មិនលិចទឹក
* ទីធ្លាមុខ និងក្រោយផ្ទះសល់វែង និងធំទូលាយ
* ហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងរដ្ឋ
* នៅជិតទីប្រជុំជន ផ្សារ សាលារៀន ធនាគារ មន្ទីវពេទ្យ និងវត្តអារាម។

សម្រាប់ព័ត៌មានសម្អិត សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168 បុរី ខេអេស រ៉េស៊ីដេន មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម៉ែត្រ ក្រោយវត្តដូនសរ ៣០០ម៉ែត្រ៕