(ភ្នំពេញ)៖ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឯ.ក ត្រៀមពញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងវត្តមាន ហ្រ្គេនវីឡាថ្មី ស៊ីវិល័យ ទំនើប និងធំសម្បើមជាមួយ រចនាបថ NEOCLASSIC នៅក្នុងបុរីអាម៉ូរី៧មករាដែលល្បីល្បាញថាមានទេសភាដងព្រែកល្អឯកគ្មានពីរ ក្នុងផ្សារទំនើបអ៉ីអនម៉លសែនសុខ នៅថ្ងៃទី០៧-០៨​មីនាខាងមុខនេះ។

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានវត្តមាន តារាប្រុសស្រីល្បីៗរួមមាន កញ្ញា រ៉ាប៊ី, លោក ថុល សុភិទិ, រៀនថត, កញ្ញា មីណា, លោក សៀក, កញ្ញា ហ្វាហ្វា និង នាយព្រែក នឹងចូលខ្លួនញុំាងឲ្យបរិយាកាសនៃកម្មវិធីកាន់តែឱឡារិក។

គួរឲ្យដឹងផងដែរថា​ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា​ ដែលបានអភិវឌ្ឍន៍បុរីចំនួន​ពីរនៅទីតាំងល្អផ្តាច់គេសម្រាប់ការរស់នៅ​ដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង​ លើបណ្តោយផ្លូវហាណូយចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអីុអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ​ លក់ដាច់បានច្រើនជាងគេ​តាំងពីបើកលើកដំបូង។

ទីពីរគឺគម្រោងធំ​នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលមានឈ្មោះថា​ អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយរហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជនដូចជា​ផ្ទះល្វែង​អាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា​ វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា​ ដែលក្រុមហ៊ុនបានរចនាឡើងដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ។

អ្នកឧកញ៉ា សួន វីរៈតារា ជាអគ្គនាយកប្រតិបត្តិ បានឲ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍បើកបង្ហាញជាសាធារណៈនៅផ្សារអ៉ីអនសែនសុខនេះ ​​ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ​រំពឹងថានឹងបានផ្តល់ជូនអតិថិជន នូវបរិបថរស់នៅថ្មីមួយបែបទៀតដែលកាន់តែប្រសើរ​ ទូលាយ ជាមួយតម្លៃសមរម្យ ព្រមទាំងចំណេញច្រើននាពេលបើកលក់ប្លុកថ្មីនេះ។

ស្ថិតនៅទីតាំងល្អ ក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ រមណីយដ្ឋាននានា និងមានទេសភាពដងព្រែក ហ្គ្រេនវីឡាម៉ូដថ្មីនេះ ត្រូវបានស្ថាបត្យករ រំលេចនូវ រចនាបថ NEOCLASSIC ភ្ជាប់ជាមួយសសរក្លោងទ្វារ ទេវតា Doric មានទំហំធំ 9 ម៉ែត្រ គុណនឹង 12,50ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី 250ម៉ែត្រការ៉េដល់ 600ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយគ្រប់ផ្ទះ។ បរិវេណទទួលភ្ញៀវ និងចង្ក្រានបាយស្ងួតទំនើបគ្មានក្លិនត្រូវបានខណ្ឌដាច់ពីគ្នា ដោយបិទជិតជាមួយទ្វារុញទាន់សម័យ។ កន្លែងចង្ក្រានបាយមានបន្ថែមជូននូវបរិក្ខាដែលចាំបាច់និងទំនើបមិនធ្លាប់មានពីមុនគឺចង្ក្រានកោះ ម៉ាស៊ីនបូមផ្សែងនិងក្លិន ព្រមទាំងប្រព័ន្ធលូ ការពារការកកស្ទះនិងក្លិនផងដែរ។

សរុបមកប្រសិនចង់ដឹងជាក់ច្បាស់ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាផ្ទះគំរូ និងអ៊ុតតម្លៃពិសេស ក្នុង កម្មវិធី មហាព្រឹត្តិការណ៍ ដាក់សម្ពោធ ហ្គ្រេនវីឡាម៉ូដថ្មី របស់បុរីអាម៉ូរី៧មករា ក្នុងផ្សារទំនើបអ៉ីអន សែនសុខ ថ្ងៃទី ០៧-០៨ មីនា ខាងមុខនេះ ជាពិសេស កក់បិទប្លង់ភ្លាមចំណេញភ្លែត បង់ត្រឹមតែ $999 ប្រចាំខែ អត់ការប្រាក់ (24ខែ) និងកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានលម្អិត៖
078 90 9999 / 092 90 9999 / 015 90 9999
Telegram: t.me/Amory_Sales092
ទីតាំងគម្រោង: bit.ly/Amory7Makara៕