(ភ្នំពេញ)៖ លោក នីន វណ្ណៈ រស់នៅភូមិ ពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលសព្វថ្ងៃ ជាជាងធ្វើផ្ទះ បានត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ១គ្រឿង ក្រោយពីលោកបានដេកយល់សប្តិឃើញសុំប្រពន្ធទិញឡានកាលពីយប់ ហើយស្អែកឡើងក៏ត្រូវរង្វាន់ ដូចគាត់យល់សប្ដិពិតមែន។

លោក នីន វណ្ណៈ បានឲ្យដឹងថា គាត់បានយល់សប្ដិ៣យប់ជាប់ៗគ្នា ថាសុំប្រពន្ធទិញឡានតែប្រពន្ធមិនព្រម ដំបូងឡើយគាត់ក៏មិនជឿការយល់សប្ដិដែរ ទើបមិនបានប្រាប់នរណាម្នាក់ឡើយ តែដល់ថ្ងៃទី០២ មីនា ​បន្ទាប់ពីគាត់មកពីធ្វើផ្ទះឲ្យគេ ហត់ពេក ក៏ទិញប៊ូសស្ត្រងមួយកំប៉ុងញ៉ាំ ដើម្បីឲ្យមានកំលាំង ស្រាប់តែគាស់ផាច់ត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង ពីក្រវិលកំប៉ុងប៊ូសស្ត្រង។

បន្ទាប់ពីគាស់ត្រូវរង្វាន់បែបនេះ លោកហាក់មានអារម្មណ៍ភ័យផងអរផង ​ហើយក៏ស្រែកឡើងឆោឡោផ្អើលទាំងអ្នកលក់ ផ្អើលទាំងអ្នកភូមិរោមមើល ​ក្រោយមកទើបអ្នកលក់បានទាក់ទងទៅក្រុមហ៊ុនប៊ូសស្ត្រងចុះទៅពិនិត្យក្រវិលកំប៉ុងភ្លាមៗ។

ក្រុមហ៊ុនបានបញ្ជាក់ថា នេះពិតជារង្វាន់ឡានស្ព័រថ្មីខ្លាញ់គោរបស់ប៊ូសស្ត្រងលេខរៀងទី០១ពិតប្រាកដមែន ហើយនៅសល់រង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ៩៩គ្រឿងទៀត កំពុងនៅក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង។

សូមរំលឹកផងដែរថា ថ្មីៗនេះ គេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ Yamaha ជាហូរហែរបន្តបន្ទាប់គ្នាពី ទទួលទានភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង​៕