(ឡុងដ៏)៖ កីឡាករឆ្នើម Reece James និង Christian Pulisic បន្ទាប់ពីមានការធូរស្រាលពីបបញ្ហារបួស ត្រូវបានរបាយការណ៍បង្ហាញថា អាចនិងវិលត្រលប់មកវិញ នៅជំនួបរបស់ក្លិប Chelsea ប៉ះក្រុម Borussia Dortmund ក្នុងជើងទី២ ពានរង្វាន់ក្របខណ្ឌអឺរ៉ុប UEFA Champions League បញ្ចប់វគ្គ ១៦ក្រុមដណ្តើមកៅអីឡើងវគ្គ ៨ក្រុមជាបន្ត។

Reece James ដែលជួបបញ្ហារបួសសរសៃពួនោះ បានវិលត្រលប់មកទីលានហ្វឹកហាត់ ជាមួយមិត្តរួម ក្រុម Pulisic និង Konte ក្រោយមានបញ្ហារបួសដូចគ្នានេះផងដែរ សម្រាប់ការត្រៀមប្រជែងជាមួយ Dortmund នៅរាត្រីថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ក្រោយចាញ់ ១-០ កាលពីជើទី១។

ដ្បិតអ្នកចាត់ការលោក Graham Potter មានបំណងចង់ក្លាយជាអ្នកចាត់ការសញ្ជាតិអង់គ្លេស ទី២ ដែលអាចរកបានលទ្ធផលការឈ្នះ ៥លើកក្នុងពាន UCL នៃមួយរដូវកាល ដែលការវិលត្រលប់របស់ Pulisic និង Konte និងធ្វើឲ្យមានជម្រើសសម្រាប់ Chelsea ក្នុងការជំរុញទៅមុខយ៉ាងខ្លាំងលើការប្រកួតនេះ។

រំលឹកផងថា មុនជំនួបប៉ះជាមួយក្រុម Borussia Dortmund នៅជើទី២ វគ្គ ១៦ក្រុមចុងក្រោយពាន UCL ក្រុមតោខៀវ Chelsea ក៏បានយកឈ្នះក្រុម Leeds United លទ្ធផល ១-០ ស្ថិតក្នុងលីគអង់គ្លេស Premier League នៃសប្តាហ៍ទី២៥ នាមជាក្រុមដែលបានឈ្នះពានក្របខណ្ឌទី១ របស់អឺរ៉ុប បានចំនួន ២លើកផងដែរ។

បញ្ជា់ផងថា រវាងក្រុម Chelsea និង Dortmund ក្រុមណាអាចរកបានលទ្ធផលឈ្នះក្នុងវគ្គ ១៦ក្រុមនេះ និងមានកៅអីឡើងទៅវគ្គ ៨ក្រុម ហើយអាចនិងប៉ះជាមួយ Liverpool ឬក្រុម Real Madrid ដែលជាក្រុមការពារតំណែងជើងឯក៕