(កូរ៉េ)៖ អាចនិយាយបានថា ជាជោគជ័យថ្មីមួយបន្ថែមទៀត របស់តារាស្រី Jisoo សមាជិក BLACKPINK ដោយបានបង្កើតកំណត់ត្រាថ្មី ក្លាយជាតារាទោលតែមួយរូបគត់របស់ K-POP ដែលមានអាល់ប៊ុមទទួលបានការកុម្មង់ (Preorder) លើស 100K បន្ទះលេីវ៉េបសាយ Ktown4u ក្នុងរយៈពេល ២៤ម៉ោងដំបូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All -KPOP នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ 

កំពូលតារាស្រីក្នុងវិស័យ K-POP រូបនេះ បានបង្កើតកំណត់ត្រាដូចខាងក្រោមនៅលើ KTown4U ក្នុងរយៈពេលត្រឹមតែជាង ៨ម៉ោងនៃការតាមដានរហូតមកដល់ពេលនេះ៖

១៖ ជាតារាទោល Kpop ដំបូងគេដែលមានការលក់មុន ១០០,០០០បន្ទះ ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្នុងប្រវត្តិសាស្ត្រ KTown4U។

២៖ ជាតារាស្រីទោលក្នុង Kpop ដំបូងគេដែលមានការលក់មុន ១០០,០០០បន្ទះ ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្នុងប្រវត្តិសាស្ត្រ KTown4U។

៣៖ អាល់​ប៊ុម​ដំបូង​ដែល​ចេញ​ដំបូង​ដោយ​តារាទោល ​ដែល​មាន​ការ​លក់​មុន​លើស​ពី ១០០,០០០បន្ទះ ក្នុង​រយៈពេល ២៤ ម៉ោង​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ KTown4U។

៤៖ ជាតារា Kpop ទីបី ទទួលបានការលក់មុន ១០០,០០០បន្ទះ  ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្នុងប្រវត្តិសាស្ត្រ KTown4U (នៅពីក្រោយតែ BLACKPINK និង NCT 127)។

៥៖ ជាតារាស្រី Kpop ទី២ ទទួលបានការលក់មុន  ១០០,០០០បន្ទះ ក្នុងប្រវត្តិសាស្ត្រ KTown4U (នៅពីក្រោយតែ BLACKPINK)៕