(ភ្នំពេញ)៖ Cambodia Beer បានប្រគល់រង្វាន់ធំ២ម៉ឺនដុល្លារជូនអ្នកឈ្នះរហូត៤នាក់ក្នុងពេលតែមួយ ខណៈអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឃ្លីកស៊េរីថ្មីមានរហូត១០នាក់ ដែលត្រូវបានចែកផ្ទាល់ដោយអ្នកឧកញ៉ា លាងឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដើម្បីបញ្ជាក់សុក្រឹតភាពនៃការផ្តល់រង្វាន់ពិតៗជូនដល់អតិថិជនសំណាង។

អ្នកឈ្នះរង្វាន់២ម៉ឺនដុល្លារទាំង៤នាក់រួមមាន៖ ១៖ លោក លី ខ្មៅ រស់នៅខេត្តព្រះសីហនុ ២៖ លោក ពៅ ប៉ុញ រស់នៅខេត្តរៀមរាប ៣៖ លោក ហាស់ សីហា រស់នៅខេត្តបាត់ដំបង ៤៖ លោក ឃិន ខេង រស់នៅខេត្តកំពង់ធំ។

អ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ទាំង១០រូបរួមមាន៖ ១៖ លោក សូ កល្យាណ រស់នៅខេត្តតាកែវ ២៖ លោក អាន គឹមឆែ រស់នៅក្រុងភ្នំពេញ ៣៖ លោក ដួង ដន រស់នៅខេត្តកំពង់ស្ពឺ ៤៖ លោក សុក សួង រស់នៅខេត្តព្រៃវែង ៥៖ លោកស្រី សាន ស្រីនីត រស់នៅក្រុងភ្នំពេញ ៦)៖ លោកស្រី ចាន់ ហាន រស់នៅក្រុងភ្នំពេញ ៧៖ លោក លឹម ខន រស់នៅក្រុងភ្នំពេញ ៨៖ លោក ហេង ហាក់លី រស់នៅខេត្តកណ្តាល ៩៖ លោក ហួត សុខន រស់នៅខេត្តស្វាយរៀង ១០៖ លោក ថាំង កន រស់នៅក្រុងភ្នំពេញ។

ការប្រគល់រង្វាន់សម្រាប់អតិថិជន ដែលបានឈ្នះតែងកើតមានឡើងរៀងរាល់សប្តាហ៍ ក្នុងកម្មវិធីក្រដាល់គុនខ្មែរ Masfight លើកញ្ចក់ទូរទស្សន៍ថោន។

អ្នកឧកញ៉ា លាង ឃុន បាននិយាយថា៖ «ជីប ម៉ុងត្រូវបានវិនិយោគដោយខ្មែរ១០០ភាគរយ ជីបម៉ុងមានអាជីវកម្មធំៗក្នុងដៃចំនួន១៣ល្បីឈ្មោះទាំងប្រទេសជិតខាង និង ក្នុងតំបន់ គ្រប់ផលិតផលជីបម៉ុងគឺដើម្បីប្រទេសកម្ពុជា ផលិតក្នុងស្រុកពិតៗ ប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លីម៉ង់ និងគ្រឿងផ្សំគុណភាពខ្ពស់ពីអ៊ឺរ៉ុបពិតៗ ហើយយើងហ៊ានប្រាប់ការពិត ថែមទាំងហ៊ាននំាអតិថិជនឲ្យឃើញផ្ទាល់នឹងភ្នែកតែម្តង»

Cambodia Beer ត្រូវបានផលិតចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលជាសមាជិកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង។ បច្ចុប្បន្នក្រុមហ៊ុនមានការផ្តល់រង្វាន់ពិសេសនៅក្រោមក្រវិលកំប៉ុង Cambodia Beer ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួនដែលរង្វាន់រួមមាន៖ ទឹកប្រាក់២ម៉ឺនដុល្លារជារៀងរាល់ខែ និងរង្វាន់ម៉ូតូហុងដារឃ្លីក១០០គ្រឿងជារៀងរាល់ខែ៕

តើអតិថិជនខេត្តក្រុងណាជាអ្នកមានសំណាងបន្ទាប់?
*ពិសាដោយការទទួលខុសត្រូវ!