(បរទេស)៖ តបតាមពាក្យចចាមអារ៉ាមកាលពីសប្តាហ៍មុន ដែលថា Apple គ្រោងបញ្ចេញ iPhone 14 និង iPhone 14 Plus ពណ៌ថ្មី ពេលនេះទំនងក្លាយជាការពិតហើយ ខណៈរបាយការណ៍បង្ហាញថា វាអាចនឹងលេចវត្តមានក្នុងសប្តាហ៍នេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

ប្រភពពីលោក Mark Gurman មកពី Bloomberg បានបង្ហោះនៅលើ Twitter របស់លោកនៅព្រឹកថ្ងៃអង្គារនេះថា ការទន្ទឹងរង់ចាំ « រយៈពេលជិតមួយឆ្នាំពេញបន្ទាប់ពីការប្រកាសចេញ iPhone 13 ពណ៌បៃតងថ្មី ឥលូវនេះ iPhone 14 ពណ៌ថ្មីពិតជាជិតមកដល់ហើយ»។ ដោយលោកបានបញ្ជាក់ថា វានឹងចេញមកជាមួយជម្រើសពណ៌លឿងថ្មី នៃម៉ូដែល iPhone 14 និង iPhone 14 Plus។

តែយ៉ាងណាជុំវិញរបាយការណ៍នេះ Apple មិនទាន់ចេញសេចក្តីប្រកាសបញ្ជាក់ជាផ្លូវការនោះទេ ប៉ុន្តែប្រភពពីលោក Gurman មកពី Bloomberg ត្រូវបានគេរំពឹងថាជាប្រភពអាចទុកចិត្តបាន៕