(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងមានការផ្ដល់ជូននូវកម្មវិធី Women’s Day Promotion ដែលនឹងធ្វើឡើងចាប់ ពីថ្ងៃទី ០៦ ដល់ ០៨ ខែមីនា ឆ្នាំ២០២៣នេះ។

អតិថិជន នឹងទទួលបានការផ្ដល់ជូននៅប្រូម៉ូសិនដ៏ធំអស្ចារ្យរហូតដល់ ៣០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើនដូចជា ផ្សារទំនើប ជីប ម៉ុង, ហាងលក់សំលៀកបំពាក់ H&M, CC Double O, Fred Perry, Jelly Bunny អាហារដ្ឋាន The Pizza Company, Potato Corner ... ហាងលក់សម្ភារៈប្រើប្រាស់ K-Four, Samsung, De Longhi មជ្ឈមណ្ឌលកម្សាន្ដ Legend by Ize, Neo Game Oasis, Super Doozii និងហាងតុបតែងខ្លូន Aosot+, Cindy Salon ជាមួយនឹងហាងល្បីជាច្រើនទៀត។

កាន់តែពិសេសជាងនេះ គ្រាន់តែចំណាយថវិកា 30 ដុល្លារអតិថិនជននឹងមានឱកាសប្តូរវិក័យបត្រដើម្បីឈ្នះរង្វាន់ជាច្រើនផងដែររួមមាន Vouchers បញ្ចុះតម្លៃ, Power Bank,ដបទឹកដ៏ស្រស់ស្អាត និងការលេងហ្គេមយករង្វាន់ផ្សេងជាច្រើនទៀតផងដែរ។

គួរបញ្ចាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលដែលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកំសាន្ដ ប្រកបដោយបរិយាកាសល្អ មានផាសុខភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។ ចាំអីទៀត រួសរាន់ឡើង! ណាត់គ្នាមកចូលរួមទិញទំនិញល្អៗ និងដើរលេងកម្សាន្ដជាមួយ ជីប ម៉ុង ម៉ល នៅក្នុងថ្ងៃ Women’s Day Promotion ទាំងអស់គ្នាណា៎។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall
ឬទាក់ទងមកលេខ៖  070 822 822  ឬ  096 888 9 888 ។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]

ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន៕