(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្មរស្មីហង្ស មាស បានបញ្ចេញគ្រាប់ពេជ្រផ្នែកចម្រៀង Rap ម្នាក់ធ្វេីឲ្យគ្រប់គ្នាបេីកភ្នែកធំៗ មិននឹកស្មានថា គ្រាប់ពេជ្រម្នាក់នេះមានសមត្ថភាពល្អយ៉ាងនេះសោះ។
តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ បានវិវឌ្ឍន៍ខ្លួនបានយ៉ាងគួរឲ្យស្ញើចសរសេីរ តាមរយៈបទ «Money» ដែលទេីបនឹងចេញក្តៅៗយប់មិញនេះ ធ្វេីឲ្យមហាជនជាច្រេីនបានងាកមកចាប់អារម្មណ៍លេីម្ចាស់ពាន «The Voice Kids Cambodia» រូបនេះយ៉ាងខ្លាំង។ មតិរាប់ពាន់តាមរយៈ Comment នៅលេីវីដេអូបទចម្រៀងថ្មីនេះ ទេព ពិសិដ្ឋ បានទទួលការសរសេីរមិនដាច់ពីមាត់ថាពិតជាមានសមត្ថភាព ពេញដោយគុណភាព ដែលចម្រៀងបែប Rap លោកខាងលិចនេះ មិនមែនចេះតែអាចធ្វេីបានល្អដោយងាយស្រួលឡេីយ ។
ងាកមកមេីលទៅលេីគុណភាព MV ក៏រឹតតែឡូយសមពេញទីជាមួយនឹងបទចម្រៀងទៅទៀត មេីលហេីយអាចនិយាយបានថាមិនចាញ់ MV បរទេសឡេីយ៕