(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian League Cup 2023) នឹងចាប់ផ្តើមសប្តាហ៍ទី៥ នាចុងសប្តាហ៍នេះដោយមានជំនួបដ៏ពិសេសេរវាងក្រុមម្ចាស់ផ្ទះ ណាហ្គា ប៉ះជាមួយក្រុមភ្ញៀវ ភ្នំពេញក្រេោន នាថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង១៨៖៣០នាទី ល្ងាច។

គួររលឹកថា ក្រុមណាហ្គា កាលពីសប្តាហ៍ទី៤ បានលេងស្មើជាមួយក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និងបានម្នាក់១ពិន្ទុ ក្នុងលទ្ធផល ០ទល់០ ថ្ងៃសៅរ៍ ទី៤ ខែមីនា កន្លងទៅ។ ណាហ្គាក្រោយឆ្លងកាត់៤ប្រកួតមកនេះ ​ឃើញថា ឈ្នះ៣ និង ស្មើ១ កំពុងឈរនៅចំណាត់ថ្នាក់លេខ១ មាន១០ពិន្ទុ លើសគេប្រចាំពូល (B)​។

ចំណែកក្រុមភ្នំពេញវិញ សប្តាហ៍ទី៤ បានលុតក្រុមភ្ញៀវអង្គរថាយហ្គឺរ យ៉ាងចាស់ដៃក្នុងលទ្ធផល ៨ទល់១ កាលថ្ងៃសៅរ៍ ទី៤ ខែមីនា កន្លងទៅ។​ ភ្នំពេញក្រោនឆ្លងកាត់៣ប្រកួតមកនេះដូចគ្នា ឃើញថា ឈ្នះទាំង៣ និងបានឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៩ពិន្ទុ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង១២ នៃពានរង្វាន់លីគខាប់ប្រចាំសប្តាហ៍ទី៥ រួមមាន៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ ប្រចាំពូល (A) រូមមាន៖
១៖អគ្គិសនីកម្ពុជា Vs បឹងកេត
២៖ កោះកុង Vs ព្រៃវែង
៣៖ សមាគមនកីឡាបាល់ទាត់ ខ.ភ.ម​ Vs វិសាខា។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ប្រចាំពូល (B) រូមមាន៖
១៖ នគរបាលជាតិ Vs ព្រះខ័នរាជស្វាយរៀង
២៖ ISI​ ដង្កោសែនជ័យ Vs សូលទីឡូអង្គរ
៣៖ ណាហ្គា Vs ភ្នំពេញក្រោន។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតរបស់ពូល (A) វិញ ក៏មានគូពិសេសជួបគ្នាដែរ រវាងក្រុមម្ចាស់ផ្ទះសមាគមនកីឡាបាល់ទាត់ ខ.ភ.ម​ ប៉ះ វិសាខា នៅថ្ងៃសៅរ៍ ទី១១ ខែមីនា នាកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ នវេលាម៉ោង១៨៖៣០នាទី ល្ងាច៕