(ភ្នំពេញ)៖ ព្រឹត្តិការណ៍អន្តរជាតិចំនួនពីរដែលគេស្គាល់ថាជា Asian Food Festival និងកម្មវិធីបណ្ដាញរបស់សមាគមពាណិជ្ជកម្មចិន ត្រូវបានរៀបចំឡើងកាលពីចុងសប្ដាហ៍ ដើមខែមីនា ឆ្នាំ2023នេះ ចំនួន២ថ្ងៃ នៅ Urban Village and Factory Phnom Penh ដែលបាននាំទស្សនិកជនរាប់ម៉ឺននាក់មកទស្សនា និងទទួលយកបទពិសោធន៍នៃការប្រារព្ធពិធីវប្បធម៌ផ្សេងៗនិងកម្មវិធីតម្រង់ទិសយុទ្ធសាស្រ្តអាជីវកម្មនៅថ្ងៃតែមួយ។

ពិព័រណ៍អាហារអាស៊ីឆ្នាំ 2023 ជាពិព័រណ៍អាហារអន្តរជាតិដែលមានតូបលក់អាហារអាស៊ីរាប់រយតូប ដែលដាក់តាំង និងលក់ម្ហូបនិងភេសជ្ជៈរបស់ពួកគេដល់ក្រុមភ្ញៀវចម្រុះ ដែលចូលចិត្តទទួលទានអាហារប្រភេទផ្សេងៗគ្នា។ លើសពីនោះកម្មវិធីក៏មានល្បែងកម្សាន្ត ទស្សនីយភាពវប្បធម៌ និងការសម្តែងជាច្រើនក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ដែលទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនឱ្យចូលរួម និងទះដៃបង្កើតសំឡេងហ៊ោកញ្ជ្រាវជាមួយនឹងភាពសប្បាយរីករាយដ៏រំភើប។

នៅថ្ងៃដដែលនោះ ព្រឹត្តិការណ៍បណ្តាញអន្តរជាតិមួយដែលមានឈ្មោះថា “Social Media in the 20 Century Cum Biz Networking” ក៏ត្រូវបានរៀបចំឡើងនៅ Urban Village and Factory Phnom Penh ដោយសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA)។ ព្រឹត្តិការណ៍នេះក៏បាននាំវាគ្មិនអន្តរជាតិមកពីប្រទេសសិង្ហបុរី មកជួបជាមួយអ្នកចូលរួមដែលមានធុរកិច្ច និងមានបំណងចង់ពង្រីកអាជីវកម្មរបស់ពួកគេ។

«យើងបានបង្កើតសហគមន៍អន្តរជាតិមួយនៅកម្ពុជា សម្រាប់ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក មជ្ឈមណ្ឌលច្នៃប្រឌិត និងសហគ្រិនខ្មែរវ័យក្មេងជំនាន់ក្រោយដើម្បីអនាគតដ៏ល្អប្រសើរ។ យើងក៏ចូលចិត្តរៀបចំព្រឹត្តិការណ៍អន្តរជាតិដូចជា Asian Food Festival, Networking event, Urban Career and Empower Women ជាដើម ព្រោះយើងចង់ប្រារព្ធនូវវប្បធម៌ផ្សេងៗគ្នានៅទីនេះ ដោយសារកម្ពុជាជាប្រទេសដ៏ស្រស់ស្អាតពោរពេញទៅដោយភាពចម្រុះ និងស្រលាញ់វប្បធម៌ផ្សេងៗគ្នាជាពិសេសវប្បធម៌អាស៊ី។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា Urban Village and Factory Phnom Penh ដែលត្រូវបានគេស្គាល់ថាជាទីតាំងពេញនិយមសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ នឹងតែងតែនាំមកនូវហ្វូងមនុស្សយ៉ាងច្រើនកុះករសម្រាប់បទពិសោធន៍ដ៏រីករាយ»។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Ben Li ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Urban Village and Factory Phnom Penh។

Urban Village and Factory Phnom Penh ជាសហគមន៍រស់នៅដ៏ពេញនិយមមួយ ដែលមានទីតាំងនៅមហាវិថី ហ៊ុន សែន និងខាងត្បូងមហាវិថីព្រះនរោត្តម ដែលជាតំបន់រីកចម្រើនលឿន ពោរពេញដោយបរិក្ខារទំនើបៗលំដាប់ពិភពលោក ហើយមានការផ្តល់ជូននូវតម្លៃសមរម្យក្នុងការធ្វើជាម្ចាស់អចលនទ្រព្យចាប់ពី ១៦ ដុល្លារ/ថ្ងៃ។ អ្នកទស្សនា និងអ្នកធ្វើការចូលចិត្ត Urban Village and Factory Phnom Penh ព្រោះមានភោជនីយដ្ឋាន ហាងលក់រាយ និងកន្លែងធ្វើការជាច្រើន ហើយតម្លៃជួលការិយាល័យចាប់ពី $240/ខែតែប៉ុណ្ណោះ។

ជាងនេះទៅទៀតមានព្រឹត្តិការណ៍ផ្សេងៗកើតឡើងនៅក្នុង Urban Village និង Factory Phnom Penh ជារៀងរាល់សប្តាហ៍។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក៏មានរៀបចំផ្សារចុងសប្តាហ៍ជារៀងរាល់ចុងសប្តាហ៍ ដែលមានការចាក់បញ្ចាំងកុន ដោយឥតគិតថ្លៃសម្រាប់អ្នករស់នៅ Urban Village និងអ្នកទស្សនារៀងរាល់ ថ្ងៃសៅរ៍ និងអាទិត្យនៅទីនោះ។ ផ្សារចុងសប្តាហ៍ និងរាល់ព្រឹត្តិការណ៍ផ្សេងទៀតដូចជា ពិព័រណ៍អាហារអាស៊ី មានបើកឲ្យសត្វចិញ្ចឹមចូលបាន និងជាលក្ខណៈសមប្រកបសម្រាប់ក្រុមគ្រួសារ ដោយសារតែសកម្មភាពសប្បាយៗនៃព្រឹត្តិការណ៍ និងគ្រឿងបរិក្ខារដ៏ទំនើបនៃទីកន្លែងនេះ។

“យើងតែងតែគាំទ្រអាជីវកម្មខ្នាតតូច ជាពិសេសអ្នកចាប់ផ្តើមអាជីវកម្មដំបូង ដើម្បីឲ្យពួកគេដំណើរការអាជីវកម្មរបស់ពួកគេនៅទីនេះជាមួយនឹងភាពងាយស្រួល។ យើងក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអង្គការក្រៅរដ្ឋាភិបាល សិស្សានុសិស្ស និងកម្មវិធីសប្បុរសធម៌នានា ដោយផ្តល់ឱ្យពួកគេនូវកន្លែងដោយឥតគិតថ្លៃសម្រាប់ស្តង់របស់ពួកគេនៅក្នុងព្រឹត្តិការណ៍របស់យើង។ យើងនឹងនាំមកនូវបទពិសោធន៍ថ្មី និងល្អប្រសើរសម្រាប់ភ្ញៀវ និងអ្នកស្រុករបស់យើង ជាមួយនឹងព្រឹត្តិការណ៍ អន្តរជាតិ ដូចជា Asian Food Festival និងព្រឹត្តិការណ៍បណ្តាញផ្សេងទៀត ដូចជារបស់ខាងសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) ជាដើម។ លោកស្រី Catherine Chan ស្ថាបនិក និងជានាយកប្រតិបត្តិ Urban Village and Factory Phnom Penh។

ពិព័រណ៍អាហារអាស៊ីនឹងត្រលប់មកវិញនៅឆ្នាំក្រោយ ដោយសារនេះជាកម្មវិធីប្រចាំឆ្នាំ ហើយនឹងនាំមកនូវបទពិសោធន៍កាន់តែធំ និងប្រសើរជារៀងរាល់ឆ្នាំ។ សូមមកទស្សនា Urban Village and Factory Phnom Penh ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងភាពសប្បាយរីករាយដ៏រំភើប៕

សម្រាប់ការសាកសួរទូទៅ៖ +855 17 999 541
សម្រាប់ការសាកសួរសារព័ត៌មាន៖ Urban Village and Factory Phnom Penh ផ្ទះលេខ 1159 ផ្លូវជាតិលេខ2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ,លេខទូរស័ព្ទ៖ +855 86 83 5004/99 99 0219
ទំព័រហ្វេសប៊ុក៖ Urban Village
គេហទំព័រ៖ www.villagephnompenh