(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ (PANHA CHIET UNIVERSITY) ដែលជាសាកលវិទ្យាល័យមួយឈានមុខគេ ខាងផ្នែកបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពបញ្ញា គុណធម៌ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ បានប្រកាសបើកវគ្គបណ្តុះបណ្តាលសិល្បៈ សម្រាប់សិស្សដែលមានក្តីស្រមៃ និងចំណាប់អារម្មណ៍ចង់ក្លាយជាតារា។

យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ដោយវិស័យសិល្បៈកាន់តែមានការរីកចម្រើននៅប្រទេសកម្ពុជា សាកលវិទ្យាល័យបញ្ញាជាតិ បានរៀបចំបើកវគ្គបណ្តុះបណ្តាលផ្នែកសិល្បៈមានដូចជា៖ សម្តែង ចម្រៀង របាំបុរាណ-សម័យ ពិធីករ-ពិធីការិនី និងបង្ហាញម៉ូត បង្រៀនដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងការបង្រៀនច្រើនឆ្នាំទាំងក្នុង និងក្រៅប្រទេស។ ពេលបញ្ចប់វគ្គសិក្សា សិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងមានឱកាសក្លាយជាតារា។

សេចក្តីជូនដំណឹងដដែល បានបន្តថា៖

* ជ័យលាភី លេខ ១ ទទួលបានពាន ចំនួន១ និងទឹកប្រាក់ចំនួន ៨០ លានរៀល។
* ជ័យលាភី លេខ ២ ទទួលបានពាន ចំនួន១ និងទឹកប្រាក់ចំនួន ៥០ លានរៀល។
* ជ័យលាភី លេខ ៣ ទទួលបានពាន ចំនួន១ និងទឹកប្រាក់ចំនួន ៣៥ លានរៀល។

ចាប់ផ្តើមទទួលពាក្យចូលរៀនពីថ្ងៃនេះតទៅ ហើយចូលរៀនថ្ងៃទី២៧ ខែ៣ ឆ្នាំ២០២៣។ ទទួលសិស្សចាប់ពីអាយុ ៦ឆ្នាំ ដល់ ៦០ឆ្នាំ។ តម្លៃសិក្សាផ្នែកសិល្បៈសម្ដែង ៥០០ដុល្លារអាមេរិក ($500)។

សាកលវិទ្យាល័យបញ្ញាជាតិ ក៏មាន PROMOTION ពិសេសសម្រាប់សិស្ស ៥០នាក់ដំបូង បញ្ចុះតម្លៃ ៥០% ភ្លាមៗសល់ត្រឹមតែ ២៥០ដុល្លារអាមេរិក ($250) ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ផ្នែកពិធីករ-ពិធីការិនី តម្លៃ ១៥០០ដុល្លារអាមេរិក ($1500) បញ្ចុះតម្លៃ ៣០% សម្រាប់ ២៦នាក់ដំបូង ខណៈផ្នែកបង្ហាញម៉ូត តម្លៃ ១២០០ដុល្លារអាមេរិក ($1200) ហើយបញ្ចុះតម្លៃ ៣០% សម្រាប់ ២៦នាក់ដំបូង៕