(ភ្នំពេញ)៖ ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ០៨មីនា មានព្រឹត្តិការណ៍ផ្អើលផ្សារអ៉ីអនសែនសុខ ខណៈដែលតារាល្បីៗប៉ះគ្នា ក្នុងកម្មវិធីសម្ពោធជាផ្លូវការ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ដែលក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន បានបំបែកកំណត់ត្រានៃការលក់ចេញជាផ្លូវការ នូវហ្រ្គេនវីឡាម៉ូដថ្មី ទំនើបស៊ីវិល័យដាច់គេ ក្នុងតម្លៃពិសេសដាច់ផ្ងារ បង់ប្រចាំខែត្រឹមតែ ៩៩៩ដុល្លារ រយៈពេល២៤ខែដោយឥតការប្រាក់ និងកាត់ប្លង់រឹងដោយឥតគិតថ្លៃ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ធ្វើឡើងនៅចំកណ្តាលផ្សារទំនើបអ៉ីអនសែនសុខ ដែលមានវត្តមានថ្នាក់ដឹកនាំ ក្រុមការងារ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន គ្រប់ជាន់ថ្នាក់, ភ្ញៀវកិត្តិយស, តារាកិត្តិយស មិត្តអ្នកសារព័ត៌មាន និងអ្នកចូលរួមទស្សនា គម្រោងហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា សរុបរាប់ពាន់នាក់។

លោក អៀ ស៊ុយហេង តំណាងឲ្យ អ្នកឧកញ៉ាសួន វីរៈតារា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាម៉ូរី ឌីវេឡុបម៉ិន បានឲ្យដឹងថា ផ្អែកលើបទពិសោធន៍ជាង១ទស្សវត្យក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនបានសម្រេចការវិនិយោគលើគម្រោងធំៗចំនួនពីរគឺ បុរីអាម៉ូរី សែនសុខ និង អាម៉ូរី៧មករា ដែលផ្តោតសំខាន់លើ ភាពច្នៃប្រឌិតផ្នែកស្ថាបត្យកម្ម គុណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ សម្រាប់ការរស់នៅប្រកបដោយផាសុកភាព។ ការដាក់សម្ពោធលក់ជាផ្លូវការ ហ្រ្គេនវីឡាម៉ូដថ្មី ក្នុងគម្រោងបុរីអាម៉ូរី៧មករានេះ គឺជាការឆ្លើយតបតាមតម្រូវការទីផ្សារ និង សំណូមពរអតិថិជន ចង់បានផ្ទះធំ ទីតាំងល្អ គុណភាពសំណង់រឹងមាំ ប៉ុន្តែចំណាយតិច ចំណេញច្រើន មិនចាំយូរ។

លោក ស៊ុយហេង សង្កត់ធ្ងន់ថា៖ “ យើងខ្ញុំជឿជាក់ថា ហ្រ្គេនវីឡាម៉ូដថ្មីនេះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងលើទីផ្សារអចលនទ្រព្យ ព្រោះក្រុមហ៊ុនផ្តោតសំខាន់លើគុណភាពសំណង់   ល្បឿននៃការសាងសង់ និង លក្ខខណ្ឌបង់ប្រចាំខែត្រឹមតែ ៩៩៩ដុល្លារ  ដោយឥតការប្រាក់២៤ខែ និង កាត់ប្លង់រឹងដោយឥតគិតថ្លៃថែមទៀតផង”។

គួរឲ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃ (០៧-០៨មីនា) នៃការដាក់បង្ហាញ និងលក់ជាផ្លូវការនូវ ហ្គ្រេនវីឡាម៉ូថ្មី ក្នុងផ្សារទំនើបអ៉ីអនសែនសុខ ក្រុមហ៊ុនទទួលបានអតិថិជនទស្សនា ជាវ និងកក់បិទប្លង់ជាបន្ទាប់ ដោយផ្អែកលើតម្លៃល្អ ទីតាំងល្អ និងកេរ្តិ៍ឈ្មោះគម្រោងបុរីអាម៉ូ៧មករា។

ហ្រ្គេនវីឡាម៉ូដថ្មី ត្រូវការបានស្ថាបត្យករសម្រិតសម្រាំង ជាមួយនឹងរចនាបថ NEOCLASSIC ភ្ជាប់ជាមួយសសរក្លោងទ្វារទេវតា Doric មានទីតាំងស្ថិតក្នុងបុរីអាម៉ូរី៧មករា ដែលមានទីតាំងល្អ នៅក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ សួនច្បារ សួនកម្សាន្ត រមណីយដ្ឋាននានា និងមានទេសភាពដងព្រែកល្អឯកគ្មានពីរ ក្នុងតំបន់ជ្រោយចង្វារ សម្រាប់ការរស់នៅ។

លោក  សាធ ពិសាល ប្រធានគ្រប់គ្រងផ្នែកស្ថាបត្យកម្ម ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន បានឲ្យដឹងថា ហ្រ្គេនវីឡា គឺជាវីឡាប្រណិតម៉ូដបែបអឺុរ៉ុប រចនាបថ NEO-Classical Architecture  បង្ហាញពីឧត្តមភាព ភាពថ្លៃថ្នូរ និង គង់វង្សយូរអង្វែង។  សម្រាប់គុណភាពសំណង់ផ្ទះវីឡាហ្រ្គេន មានការទទួលស្គាល់ស្តង់ដារសុវត្ថិភាពកំណត់ដោយក្រសួង ដោយប្រើប្រាស់កម្មវិធីគណនា Etab Certify ព្រមទាំងប្រើប្រាស់គ្រឿងបង្គុំមានគុណភាព និងស្តង់ដារ ISO ជាមួយនឹងការសាងសង់ដោយ វិស្វករអ្នកជំនាញ មានបទពិសោធន៍ និងគំនិតឆ្នៃប្រឌិតខ្ពស់ ព្រមទាំងការប្រើប្រាស់គ្រឿងយន្តគ្រឿងចក្រជំនាន់ ចុងក្រោយដែលធានាបាននូវសុវត្ថិភាព រស់នៅយូរអង្វែង សម្រាប់អតិថិជន។ ជាមួយគ្នាផងដែរការរៀបចំ នូវប្រព័ន្ធការពារដូចជាឆក់លោត ឌីសង់ទ័រគ្រប់ជាន់ ត្រូវបានយកចិត្តទុកដាក់ ដូចជាការសាងសង់ឲ្យមានសោភ័ណភាពដែរ។

ហ្រ្គេនវីឡាម៉ូដថ្មីមានទំហំធំ ៩ម៉ែត្រ គុណនឹង ១២.៥០ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី២៥០ម៉ែត្រការ៉េដល់៦០០ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយគ្រប់ផ្ទះ។ បរិវេណទទួលភ្ញៀវ និងចង្ក្រានបាយស្ងួតទំនើបគ្មានក្លិនត្រូវបានខណ្ឌដាច់ពីគ្នា ដោយបិទជិតជាមួយទ្វារុញទាន់សម័យ។
កន្លែងចង្ក្រានបាយមានបន្ថែមជូន នូវបរិក្ខាដែលចាំបាច់ និងទំនើបមិនធ្លាប់មានពីមុនគឺចង្ក្រានកោះ ម៉ាស៊ីនបូមផ្សែងនិងក្លិន ព្រមទាំងប្រព័ន្ធលូ ការពារការកកស្ទះ និងក្លិនផងដែរ។ នៅជាន់លើ បន្ទប់គេងទាំងបី មានបន្ទប់ទឹកដោយឡែក ព្រមទាំងវេរ៉ង់ដាររៀងៗខ្លួន ជួយឲ្យការរស់នៅមានផាសុកភាពដូចៗគ្នា។ អ្វីដែលពិសេសជាងគេ គឺបន្ទប់គេងមេគ្រួសារធំទូលាយ និងមានលំហរធ្វើទូរសម្លៀកបំពាក់ដើរចូល ដែលផ្តល់នូវរសនិយម បែបស៊ីវិល័យ ជូនដល់ម្ចាស់ផ្ទះមួយកម្រិតថែមទៀត។

ព្រឹត្តិការណ៍ដ៏វិសេសនេះ ត្រូវបានបិទបញ្ចប់ទៅដោយរលូន និងជោគជ័យខ្លាំង ក្រោមកម្រងបទបង្ហាញលក្ខណៈសម្បតិ្ត នៃហ្រ្គេនវីឡាម៉ូដថ្មី ចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ អតិថិជន ភ្ញៀវកិត្តិយស និងការសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗ ដែលជាអាយដលរបស់មហាជន។
សម្រាប់ព័ត៌មានលម្អិត៖ 078 90 9999 / 092 90 9999 / 015 90 9999។
Telegram: t.me/Amory_Sales092

ទីតាំងគម្រោង: bit.ly/Amory7Makara៕