(បរទេស)៖ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube សម្រេចបញ្ឈប់ការផ្សាយពាណិជ្ជកម្ម «overlay ads» នៅលើ Desktop ហើយ ពោលគឺអ្នកប្រើប្រាស់នឹងលែងមានការរំខានដោយលោតការផ្សាយពាណិជ្ជកម្មចាប់ពីខែក្រោយនេះតទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

ចាប់ពីថ្ងៃទី០៦ ខែមេសា ខាងមុខនេះការផ្សាយពាណិជ្ជកម្មប្រភេទ «overlay ads» នឹងមិនត្រូវបានបង្ហាញដល់អ្នកប្រើប្រាស់ Desktop ទៀតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ YouTube ក៏សម្រេចបិទ overlay ads នៅក្នុង YouTube Studio ថែមទៀតផង។ ប៉ុន្តែការផ្សាយពាណិជ្ជកម្មទាំងនេះនឹងត្រូវបានជំនួសមកវិញដោយប្រភេទ «other as formats» ជំនួសវិញ។

គួរបញ្ជាក់ដែរថា ប្រភេទផ្សាយពាណិជ្ជកម្ម overlay ads កន្លងមកក៏ធ្លាប់បានបង្ហាញនៅលើកម្មវិធីទូរស័ព្ទដៃដែល ប៉ុន្តែត្រូវបាន YouTube សម្រេចដកចេញវិញដោយសារកត្តារំខានមួយចំនួនដល់អ្នកប្រើប្រាស់។ តែយ៉ាងណាក្នុងអំឡុងថ្ងៃទី០៦ ខែក្រោយនេះ YouTube មិនត្រឹមតែបញ្ឈប់សេវាកម្មនេះតែមួយនោះទេវាអាចនឹងប៉ះពាល់សេវាកម្មមួយចំនួនទៀត ដូច្នេះមានតែរង់ចាំមើលថាតើ ប្រតិបត្តិការ YouTube ណាខ្លះនឹងបាត់មុខទៅជារៀងរហូតនោះ៕