(ឡុងដ៏)៖ ក្រុមមកពីលីគអង់គ្លេស Tottenham Hotspur និងក្រុម PSG បានជ្រុះចេញពីការប្រជែងពានអឺរ៉ុប UEFA Champions League ត្រឹមវគ្គ ១៦ក្រុម, ក្រោយមិនអាចរកបានលទ្ធផលឈ្នះ ទៅលើក្រុម AC Milan និង Bayern Munich ក្នុងជើងទី២។

ស្ថិតក្នុងការប្រកួតរវាងក្រុម Spurs និង AC Milan បានបញ្ចប់ដោយគ្មានគ្រាប់ស៊ុតនោះទេ ០-០ ក្នុងជើងទី២ នេះ, ខណៈដែលមានសមាជិក Cristian Romero ទទួលកាតក្រហមនៅនាទី៧៨ បើទោះបីជាក្រុមដឹកនាំដោយលោក Antonio Conte បានដាក់សម្ពាធជាខ្លាំងដែលមានការព្យាយាមស៊ុតពីសំណាក់កីឡាករ Pierre Emile Hojbjerg និង Harry Kane ក្នុងការប្រកួត។

ការប្រកួតស្របពេលគ្នានោះ ក្រុម Bayern Munich ក៏បានទម្លាក់ក្រុម PSG ចេញពីវគ្គ ១៦ក្រុមនេះដែរ ដោយរកបានលទ្ធផលឈ្នះ ២-០ ហើយនេះជាការបរាជ័យលើកទី ១១ជាប់គ្នារបស់ PSG ក្នុងការព្យាយាមឈ្នះពាន Champions League របស់ពួក ដ្បិតការលេង ២ជើងជាមួយ Bayern Munich ក្នុងវគ្គនេះមិនអាចរកបានគ្រាប់ស៊ុតនោះទេ។

បញ្ជាក់ផងថា គិតមកដល់ពេលនេះការប្រកួតពានអឺរ៉ុប UEFA Champions League 2022-23 រកបាន ៤ក្រុមហើយមានកៅអីលេងវគ្គ ៨ក្រុមជាបន្ត ដោយនៅរង់ចាំក្រុម ៤ផ្សេងទៀត៕