(ភ្នំពេញ)៖ វីតាល់ចូលរួមឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍រត់អបអរទិវានារីអន្តរជាតិ ៨មីនា ២០២៣ បានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីសុខភាពនិងអបអរថ្ងៃទិវា អន្តរជាតិនារី ជាពិសេស ដោយទទួលបានការចូលរួម ពីសំណាក់កីឡាករ កីឡាការនី ប្រុស ស្រី និងកុមារជិត ៦០០នាក់ ដែលបានធ្វើឡើងនៅបុរី ប៉េង ហួត បឹងស្នោរ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ។

កម្មវិធីរត់ប្រណាំងនេះ បានរៀបចំឡើងដោយ KK Running Club និងសហការរៀបចំដោយ បុរី ប៉េង ហួត បឹងស្នោរ ក្រោមវិញ្ញាសារ រត់ចម្ងាយចំនួនពីរគឺ ការរត់ចម្ងាយប្រវែង 3km និង ការរត់ចម្ងាយប្រវែង 8km។ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះដែរ មានវត្តមានកីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិ ចូលរួមរត់ប្រកបដោយទឹកមុខ ស្នាមញញឹមយ៉ាងសប្បាយរីករាយ។

វីតាល់ពិតជាមានសេចក្តី សោមនស្សរីករាយ ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រ លើវីស័យកីឡារត់ប្រណាំង ពិសេសស្នាមញញឹម និងទឹកមុខស្រស់ថ្លា ប្រកបដោយភាពស្វាហាប់ របស់កីឡាករ និងកីឡាការនីគ្រប់រូប។ តាមរយៈកម្មវិធីរត់ប្រណាំងមួយនេះ អ្នកចូលរួមនឹងទទួលបាន នូវអារម្មណ៍ថ្មីប្លែក ពិសេសជម្រុញឱ្យអ្នកចូលរួមស្រឡាញ់ និងថែរក្សាសុខភាព តាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ។

គួរបញ្ជាក់ថា វីតាល់មិនត្រឹមតែជា ផលិតផលទឹកពិសាគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យប៉ុណ្ណោះទេ ជានិច្ចកាលតែងចូលរួមចំណែក សកម្មភាពសកម្ម និងការឆ្លើយតបទៅនឹងតម្រូវការសង្គម តាមរយៈមូលនិធិ២៥៛ ដោយផ្តោតសំខាន់លើការអប់រំ បរិស្ថាន សុខភាព និងកីឡា វប្បធម៌ និងសង្គម៕