(បរទេស)៖ បណ្តញផ្សព្វផ្សាយសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ Meta Platform ពេលនេះអាចចូលប្រើប្រាស់ឡើងវិញបានហើយ បន្ទាប់ពីគាំងអស់រយៈពេលជាច្រើនម៉ោង នៅសហរដ្ឋអាមេរិកដែលបណ្តាលឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រហែល ៥៣,០០០គណនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

ជុំវិញបញ្ហានេះ Instagram ក៏បានជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈការបង្ហោះនៅលើ Twitter ផងដែរអំពីករណីអ្នកប្រើប្រាស់ជាច្រើនមិនអាចចូលប្រើប្រាស់គណនីរបស់ពួកគេបាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈ Instagram បានបញ្ជាក់ថា វាបណ្តាលមកពីបញ្ហាបច្ចេកទេស ខាងក្រុមហ៊ុននឹងរកដំណោះស្រាយឱ្យបានកាន់តែឆាប់។

បន្ទាប់ពីប៉ុន្មានម៉ោងដែល Instagram គាំងនៅរសៀលថ្ងៃព្រហស្បតិ៍ដដែល ប្រភពពី Downdetector បានជូនដំណឹងដល់អ្នកប្រើប្រាស់ជាច្រើន អំពី គណនី Instagram របស់ពួកគេអាចដំណើរការឡើងវិញជាធម្មតាវិញហើយ ដោយមិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ៕