(ភ្នំពេញ)៖ រំភើបចិត្តណាស់កីឡាករគុនខ្មែរ ព្រំ សំណាង ចូលរួមប្រកួតកម្មវិធីបីស្ត្រីថ្ងៃ ៨មីនា ដែលរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រង ទទួលបានឡានស្ព័រថ្មី១គ្រឿងទោះជាប់ត្រឹមលេខ២ ក៏ដោយ។

កម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនា របស់ក្រុមហ៊ុនប៊ូសស្ត្រង បានរៀបចំឡើងនៅទីតាំងកោះពេជ្រ មានបេក្ខជនចូលរួមប្រកួតដល់ទៅ៥០០គូជាង ហើយការប្រកួតប្រើពេលវេលាអស់រយៈពេល ដល់ទៅ ៨ម៉ោង ១៧នាទី៦៧វិនាទីទំរាំដឹងចាញ់ឈ្នះរកឃើញអ្នកលេខ១ ទទួលបានឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង។

ដោយឡែក អ្នកដែលជាប់លេខ២ គឺជាកីឡាករគុនខ្មែរ ព្រំ សំណាង បីបាន៨ម៉ោង ១៦នាទី ២៩វិនាទីត្រូវទទួលបានម៉ូតូ Yamaha ១គ្រឿង តែដោយមើលឃើញភាពតស៊ូ និងការស្រលាញ់កីឡាករគុនខ្មែរ ទើបក្រុមហ៊ុនប៊ូសស្ត្រងជាក្រុមហ៊ុនចិត្តល្អ សម្រេចឧបត្ថម្ភលើកទឹកចិត្តកីឡាករគុនខ្មែរ ព្រំ សំណាង នូវរថយន្តស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងផងដែរ។

ពិតជាគួរឲ្យកោតសរសើរដល់ពួកគាត់ណាស់ ដែលអាចបីស្ត្រីបានរហូតដល់ទៅ៨ម៉ោងជាងយូរជាងគេ ខ្លាំងជាងគេមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របែបនេះ ហើយក៏ជាមោទកភាពខ្មែរយើងណាស់ដែលប្រជាជនខ្មែរអាចធ្វើបានយូរយ៉ាងនេះ៕