(មេនឆេស្ទើ)៖ Manchester United បានស្តារមុខមាត់ឡើងវិញ ក្រោយចាញ់ Liverpool ស្ពឹកមុខក្នុងលីគ តាមរយៈយកឈ្នះគូប្រជែង Real Betis មកពីអេស្ប៉ាញក្នុងលទ្ធផល ៤ទល់នឹង១ នាយប់មិញនេះ ក្នុងពានរង្វាន់អឺរ៉ុប UEFA Europa League សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Marcus Rashford ជាអ្នករកបានគ្រាប់បើកឆាក ត្រឹមចាប់ផ្តើមលេងបាន ៦នាទីប៉ុណ្ណោះ ដែលជាគ្រាប់ទី៥ របស់គេក្នុងពានលំដាប់ទី២ អឺរ៉ុបនេះផងដែរនារដូវកាលឆ្នាំ២០២២-២០២៣ នេះ ដ្បិតអ្នកចាត់ការទូទៅ លោក Erik ten Hag បន្តយក Bruno Fernandes ជាប្រធានក្រុមដដែល ដូចកាលបិសាចក្រហម Man Utd បានចាញ់ Liverpool ៧-០ នៅ Premier League នាសប្តាហ៍មុន។

Bruno ដែលមានការរិះគន់ខ្លាំងនោះ ក៏រួមចំណែករកបាន ១គ្រាប់ផងដែរនៅនាទី៥៨ ពីការតែតបញ្ចូលទី ក្រោយលើកបាល់ចេញពីជ្រុងរបស់ Luke Shaw ក្នុងការរកបានគ្រាប់ទី៨ ក្នុងរដូវកាលនេះសម្រាប់គេផងដែរ។

ចំណែកឯក្រុមមកពីលីគ La Liga នៃប្រទេសអេស្ប៉ាញ Real Betis វិញលេង ៩០នាទីពេញ ស៊ុតបានតែ ៥ជើងគត់ ដ្បិតលោក Manuel Pellegrini អ្នកចាត់ការទូទៅនោះ មិនបានធ្វើអត្ថាធិប្បាយច្រើនទេក្រោយចប់ការប្រកួត បើទោះបីជាមានការសួរច្រើនពីលទ្ធផលចាញ់ ៧គ្រាប់របស់ United ក្រោមថ្វីជើង Liverpool ក៏ដោយ៕