(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ជោគជ័យនៅ Show ទី១ក្នុងខេត្តសៀមរាប នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert នឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ចាម ត្រៀមបង្កើតភាពសប្បាយរីករាយ ជាមួយនឹងការបង្ហាញវត្តមានរបស់កំពូលតារាចម្រៀង ដែលជាអ្នកបង្វឹកដ៏មានឥទ្ធិពលទាំងបួនរូប នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice រដូវកាលទី៣។

ជួបជាមួយឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, និង ណុប បាយ៉ារិទ្ធ, រួមជាមួយតារាចម្រៀងជំនាន់ថ្មីពេញនិយមជាច្រើនដួងទៀត របស់ផលិតផលកម្មហង្សមាសនៅថ្ងៃទី១១ និង ទី១២ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះចាប់ពីម៉ោង ៦ល្ងាចតទៅក្នុងបរិវេណដីឡូតិ៍ ទល់មុខសួនកំពង់រងចាំកោះពេជ្រ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ចូលរួមទស្សនាបានទាំងសប្បាយអស់ស្ទះឈ្នះទាំងរង្វាន់អស្ចារ្យ! មានឱកាសឈ្នះ រង្វាន់ធំ ម៉ូតូហុងដាឃ្លីកស៊េរីថ្មីចំនួន ២គ្រឿង និងរង្វាន់អស្ចារ្យជាច្រើនផ្សេងទៀត ដោយគ្រាន់តែលោកអ្នកទិញ Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈអាយស៊ីឃូល រសជាតិម៉ុងតុល ទឹកក្រូច IZE និងទឹកបរិសុទ្ធ កម្ពុជា ដែលមានលក់តាមស្តង់ជាច្រើន។ ការចាប់ឆ្នោតធ្វើឡើងភ្លាមៗ នៅនឹងទីតាំងប្រគំតន្ត្រីផ្ទាល់តែម្តង ឈ្នះភ្លាមទទួលបានម៉ូតូត្រឡប់ទៅផ្ទះភ្លាម។

កាលពី Show ទី១ ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert បានទាក់ទាញអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយក្នុងនោះមានអ្នកឈ្នះរង្វាន់ម៉ូតូចំនួន២គ្រឿងរួមមាន ៖ បងស្រី ប៊ន ពិសី រស់នៅខេត្តសៀមរាប និង បងប្រុស តាត គង់ រស់នៅខេត្តសៀមរាប៕

តាមដានទំព័រហ្វ៊េសប៊ុកខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែម៖

Cambodia Beer: https://www.facebook.com/cambodiabeer
ICY COOL: https://www.facebook.com/ICYCOOLEnergy
IZE: https://www.facebook.com/izecolakhmerbeverages
The Voice Cambodia: https://www.facebook.com/TheVoiceCambodia