(ភ្នំពេញ)៖ ដើម្បីអបអរសាទរនិងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងមានការផ្តល់ជូននូវកម្មវិធី WAVERA Fashion Clearance MEGA Discount ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេសដែលនឹងធ្វើឡើងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១៤ ខែ មីនា ខាងមុខនេះ។

អតិថិជន នឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ធំអស្ចារ្យ រហូតដល់ ៧០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើនដូចជា៖ ហាងសម្លៀកបំពាក់ WAVERA, ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery, Misigga BBQ, Steaklub, Bong Crab, Sakura Buffet, Master Suki Soup, Master Grill, Yuzu Suki, Kyoka Sushi, Shangri-La, Yakun Kaya Toast, រោងភាពយន្ត Legend by Ize, Neo Game Oasis, និងហាងល្បីៗជាច្រើនទៀត។

កាន់តែជាពិសេសជាងនេះ នៅក្នុងអំឡុងពេលប្រូម៉ូសិននឹងមានការចែកពោតផ្ទុះចំនួន ២០០ កំប៉ុងជារៀងរាល់ថ្ងៃពី រោងភាពយន្ត Legend by Ize និង ប័ណ្ណអាហារចំនួន ១០០ ប័ណ្ណពី Shangri-La។ មិនត្រឹមតែប៉ុណ្ណោះក៏មានសកម្មភាពកម្សាន្តជាច្រើនដូចជា Weekend Bazaar ដែលធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ដូចជាញ៉ាំអាហារបែបស្រ្ទីតហ្វូត ភេសជ្ជៈ និង តន្រ្តី, កម្មវិធី Road to The Voice Cambodia, ការលេងហ្គេម និងថតរូបនៅ Photo Booth ដោយឥតគិតថ្លៃ, ការរាំដោយក្រុម Victory, និងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀត។

នៅថ្ងៃទី១៧ ខែមីនាខាងមុខនេះក៏មានការប្រគំតន្រ្តី «Reno8 T Series Special Music Night» ពីក្រុមហ៊ុនទូរស័ព្ទ OPPOផងដែរ។

លើសពីនេះ គ្រប់វិក័យបត្រដែលចំណាយចាប់ពី ៣០ ដុល្លារទាំងអស់ពីហាងខាងលើនេះ អតិថិជននឹងទទួលបានឱកាសប្តូរយករង្វាន់បន្ថែមដូចជា៖ ប័ណ្ណបញ្ចុះតម្លៃពីហាង Cindy Salon និង Leekaja, ប័ណ្ណបញ្ចុះតម្លៃពីហាង The Asian Kitchen, Power Bank, និងរង្វាន់ ៤០០ ជាងដែលមានការផ្ដល់ជូនជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលដែលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកម្សាន្តប្រកបដោយបរិយាកាសល្អ មានផាសុខភាព ព្រមទាំងមានចំណត់រថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួល សម្រាប់អតិថិជន។ ចាំអីទៀត? រួសរាន់ឡើង! ណាត់គ្នាមកចូលរូមទិញទំនិញល្អៗ និងដើរលេងកម្សាន្តជាមួយ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅក្នុងថ្ងៃ WAVERA Fashion Clearance MEGA Discount ទាំងអស់គ្នាណា៎។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall
ឬទាក់ទងមកលេខ៖  070 822 822 ឬ 096 888 9 888 ។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]

ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន៕