(ឡុងដ៍)៖ ការសម្រេចចិត្តរបស់កីឡាករ Roberto Firmino ក្នុងការចាកចេញពីក្លិប Liverpool នៅដំណាច់រដូវកាលនេះនោះ បានបណ្តាលឲ្យអ្នកចាត់ការ Jurgen Klopp មានការភ្ញាក់ផ្អើល, តែយ៉ាងណាក៏ដោយ លោកគោរពចំពោះការសម្រេចចិត្តរបស់គាត់, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់ប្រាប់ក្លិបកាលពីសប្តាហ៍មុនថា លោកនឹងចាកចេញពីក្លិប នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ នៅពេលចប់យុទ្ធនាការនេះ, នាំឲ្យឈានដល់ការបញ្ចប់ ការលេងរយៈពេល៧ឆ្នាំ នៅកីឡដ្ឋាន Anfield។

Firmino បានទទួលការអបអរសាទរយ៉ាងខ្លាំង បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីទី៧ ក្នុងការប្រកួតឈ្នះ៧-០ របស់ Liverpool លើក្រុម Manchester United កាលពីថ្ងៃអាទិត្យ, ប៉ុន្មានថ្ងៃ បន្ទាប់ពីការសម្រេចចិត្តចាកចេញរបស់លោក ត្រូវបានចេញផ្សាយ។

ដោយមានការសួរថាតើលោកភ្ញាក់ផ្អើលទេ ពេលទទួលបានព័ត៌មាននេះ, លោក Klopp ឆ្លើយតបថា «បាទ, តិចតួចដែរ, ប៉ុន្តែវាមិនរងផលប៉ះពាល់ ដោយការភ្ញាក់ផ្អើលនោះទេ, តាមពិតទៅវាគឺជារឿងធម្មតា ដែលត្រូវធ្វើ វាអាចមានមធ្យោបាយ ២ ហើយវាគឺជាមធ្យោបាយមួយ ខ្ញុំនិងគោរពការសម្រេចចិត្តនោះខ្លាំងណាស់។ វាពិតជារឿងធម្មតា នៅក្នុងប្រភេទនៃទំនាក់ទំនងរយៈពេលយូរ ដែលយើងបានជួប»