(ប៉ារីស)៖ ក្លិបបារាំង Paris Saint-Germain បាននឹងកំពុងត្រៀមប្រាក់ ៥០លានផោន ក្នុងការចូលរួមដេញថ្លៃ យកកីឡាករដែលមិនសូវទទួលបានការពេញចិត្ត ខ្សែការពារ Harry Maguire របស់ក្លិប Manchester United, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះ ទើបតែបានចាប់ផ្តើមត្រឹមតែ ៥ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតលីគ Premier League ក្នុងរដូវកាលនេះ។

Man United ត្រូវបានគេរំពឹងថា នឹងព្យាយាមដើម្បីផ្ទេរចេញ នូវកីឡាករ Maguire ដែលមានវ័យ ៣០ឆ្នាំ ក្នុងរដូវក្តៅនេះ ហើយសារព័ត៌មាន The Sun បានអះអាងថា ក្លិប PSG នឹងចាប់ផ្តើមនូវការចូលរួមដេញថ្លៃ បន្ទាប់ពីបានខកខាន ក្នុងការផ្ទេរយកកីឡាកររូបនេះ កាលពីខែមករា កន្លងទៅ។

Maguire ដែលបានលេង ១៦៥ប្រកួត ចាប់តាំងពីការផ្ទេរតម្លៃ ៨០លានផោន មកកាន់កីឡដ្ឋាន Old Trafford ក្នុងឆ្នាំ២០១៩ ពីក្លិប Leicester City នោះ, បច្ចុប្បន្ននៅតែបន្តទទួលបានតួនាទីជាប្រធានក្រុម Man United ផងដែរ៕