(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ កាលពីពេលថ្មីៗនេះ បានបើកដំណើរការបន្ថែម ផ្នែកសេវាថែទាំតាមផ្ទះ ដើម្បីតបតាមតម្រូវការអតិថិជនជាតិ និងអន្តរជាតិ។

ក្នុងនោះដែរផ្នែកសេវាថែទាំតាមផ្ទះ របស់មន្ទីរពេទ្យមានដូចជា៖

* ចុះឈ្មោះអនឡាញ (Online Registration)
* ទៅទទួលដល់ផ្ទះ(Home Pick Up)
* ពិនិត្យថែទាំដល់ផ្ទះ (Home Care)
* តាមដានជំងឺ (Follow Up)
* សេវារថយន្តសង្រ្គោះបន្ទាន់ (Ambulance Service)។

គោលបំណងបង្កើតផ្នែកសេវាថែទាំតាមផ្ទះនេះឡើង គឺដើម្បីតបតាមតម្រូវការរបស់ក្រុមគ្រួសារអតិថិជន ដែលពិបាកធ្វើដំណើរមកមន្ទីរពេទ្យ ឬចង់សម្រាលព្យាបាលនៅគេហដ្ឋាន ជិតគ្រួសារ ជិតសាច់ញាតិបងប្អូន ឬសម្រាប់ក្រុមគ្រួសារពុំមានពេលវេលាគ្រប់គ្រាន់ បញ្ជូនអ្នកជម្ងឺមកមន្ទីរពេទ្យ។

អតិថិជនអាចចុះឈ្មោះតាមរយ: -Facebook: https://www.facebook.com/ChoRayPhnomPenhHospital, Website: http://www.chorayphnompenhhospital.com.kh/ លេខទូរស័ព្ទ 088 60 222 06 (telegram,Viber, Zalo ) & 023 636 8888។

បន្ថែមពីនេះ ខាងមន្ទីរពេទ្យយើងក៏ចាប់ផ្តើមបើកបន្ថែមម៉ោង សម្រាប់ប្រឹក្សាយោបល់ ពិនិត្យ នៅពេលយប់ (Night time consultation) ចាប់ពីម៉ោង 4:30pm ដល់ម៉ោង 7:00AM ព្រឹក នៅជាន់ទី៣ ផ្នែក VIP2។

សម្រាប់ព័ត៌មានលម្អិតទំនាក់ទំនងម៉ោងធ្វើការ គឺសម្រាប់ផ្នែកពិគ្រោះជំងឺ និងថ្ងៃបុណ្យសម្រាកផ្សេងៗចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ម៉ោង៧ព្រឹក ដល់ម៉ោង ៤:៣០នាទីល្ងាច។

សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ និងសម្រាកពេទ្យគឺ ២៤ម៉ោង/៧ថ្ងៃ ទូរស័ព្ទទំនាក់ទំនង៖ 023 684 1001 (24ម៉ោង/7ថ្ងៃ), 023 684 1002 (សង្រ្គោះបន្ទាន់ & រថយន្តសង្រ្គោះបន្ទាន់) និង 071 856 7777 (ព័ត៌មានទូទៅ)៕