(អាមេរិក​)៖ យោងតាមរបាយការណ៍មួយបានឲ្យដឹងថា តារាសម្តែង​ Keanu Reeves រកចំណូលបានយ៉ាងច្រើនពីខ្សែភាពយន្ត «The Matrix» របស់លោកជាងតារាសម្តែងណាទាំងអស់ ពីសិទ្ធិផ្តាច់មុខនៃភាពយន្តនេះ។ ប្រការនេះ​បានធ្វើឲ្យ​ Keanu Reeves បានយកឈ្នះលើ​ Tom Cruise និង Robert Downey Jr. ក្នុងការរកប្រាក់ចំណូល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន​ International the News នៅថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៣។

Keanu Reeves​ បានយកឈ្នះលើភាពយន្តដូចជា Tom Cruise ក្នុងរឿង Mission Impossible និង Robert Downey Jr ក្នុងរឿង​ Avengers ក្លាយជាតារាករកចំណូលបានច្រើនជាងគេ។​ យោងតាមកាសែត Daily Mail រឿង The Matrix ប្រមូលបាន ១៧១.៤លានដុល្លារក្នុងស្រុក និង ៤៦៦.៦លានដុល្លារទូទាំងពិភពលោក ក្នុងអំឡុងពេលដំណើរការចាក់បញ្ចាំង។

រាយការណ៍ដោយ LadBible ពីបញ្ជីនៃឈ្មោះតារាសម្ដែងដែលបានទទួល ៣០លានដុល្លារ ឬច្រើនជាងនេះ​ បានបង្ហាញថា Reeves អាយុ ៥៨​ឆ្នាំបានទទួលប្រាក់យ៉ាងច្រើនពី ១៥៦លានដុល្លារ​ពីរឿង​ The Matrix។ ទន្ទឹមនឹងនេះ ជាបន្តបន្ទាប់គឺ Bruce Willis, Tom Cruise, និង Will Smith ដែលត្រូវបានគេរាយការណ៍ថារកបាន ១០០លានដុល្លារ ក្នុងប្រាក់ចំណូលពីខ្សែភាពយន្តផ្ទាល់ខ្លួន របស់ពួកគេ៕