(ភ្នំពេញ)៖ បុរីខតយ៉ាត (Courtyard) ដែលត្រូវបានស្គាល់ជាទូទៅថា ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ELT Development ស្ថិតតាមទីតាំងដ៏មានសក្ដានុពលតាមបណ្ដោយវិថី 50ម៉ែត្រ កាត់ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន 60ម៉ែត្រ ហើយអាចធ្វើដំណើរទៅកាន់ផ្សារទំនើបអ៊ីអនមានជ័យត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

នេះគឺជាបុរី ដំបូងគេនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលបញ្ចូលផ្នត់គំនិតរចនាសួន ខតយ៉ាត (Courtyard) នៅក្នុងផ្ទះ ភ្ជាប់ទៅនឹងការរស់នៅបែបទំនើប និងស៊ីវិល័យ ដែលបានបើកសម្ពោធការិយាល័យលក់ជាផ្លូវការ កាលពីថ្ងៃទី10 ខែមីនា ឆ្នាំ2023។

វឌ្ឍនភាពនៃភាគខាងត្បូងរាជធានីភ្នំពេញ មានការរីកដុះដាលជាខ្លាំងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ដែលជម្រុញឲ្យសេដ្ឋកិច្ចក្នុងតំបន់ចាប់ផ្ដើមដំណើរបានល្អជាងមុន ក្នុងនោះរួម តំបន់ពាណិជ្ជកម្មតូច មធ្យម កម្ម និងឧស្សាហ៍កម្មទំនើប សាលាអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិថ្មី ផ្សារទំនើប អ៊ីអន មានជ័យ និងផ្សារសហគមន៍ជាច្រើន រួមទាំងតំបន់សហគមន៍ដែលមាននូវគេហដ្ឋានស្នាក់ច្រើនរាប់មិនអស់ ប្រមូលផ្តុំបានជាតំបន់មួយដ៏មមាញឹក និងល្អបំផុតដល់ការវិនិយោគស្ថិតនៅភាគខាងត្បូងនេះឯង។

ដោយសារសន្ទុះនៃការអភិវឌ្ឍន៍ខាងលើនេះ បានញាំងឱ្យមានការកើនឡើងនៃតម្រូវការលំនៅឋាន ក៏ដូចផ្ទះអាជីវកម្មលើមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ និង៥០ម៉ែត្រ។ ហេតុនេះហើយ ទើបអ្នកអភិវឌ្ឍន៍ធំៗ បោះទិសដៅថ្មី វិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់នេះ ធ្វើឲ្យលេចរូបរាងឡើងនូវគម្រោងបុរីធំៗ ដែលមានកេរ្តិ៍ឈ្មោះស្រាប់នៅលើទីផ្សារ ក្នុងនោះក៏មានបុរី ខតយ៉ាតផងដែរ។

សួនក្នុងផ្ទះ ឬហៅថា Courtyard ជាចំណុចគោលក្នុងការរចនាគេហដ្ឋានរបស់បុរីខតយ៉ាត ដោយវាបានផ្ដល់ជូននូវភាពលេចធ្លោនៃមុខងារប្រើប្រាស់របស់សួនក្នុងផ្ទះ ដោយបើកចំហយកខ្យល់និងពន្លឺធម្មជាតិ រួមទាំងលើកកម្ពស់ដល់ឯកជនភាព សុវត្ថិភាព និងបរិយាកាសដ៏ស្ងប់ស្ងាត់ស្រស់ត្រកាល ស័ក្ដិសមបំផុតដល់ការសម្រាកប្រចាំថ្ងៃ រួមទាំងអាចរីករាយជាមួយនឹងកម្មវិធីជួបជុំផ្សេងៗបានផងដែរ។ ជារួម សួនក្នុងផ្ទះត្រូវបានរចនាជាមួយនឹងរុក្ខជាតិបៃតងនានា ដោយផ្ដល់បានជាចំណីចក្ខុយ៉ាងគួរឲ្យគយគន់ និងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត។

សម្រាប់លោកអ្នកដែលប្រាថ្នាបទពិសោធន៍រស់នៅបែបថ្មី ស៊ីវិល័យ និងលេចធ្លោ បុរីខតយ៉ាដជាជម្រើសដ៏ស័ក្ដិសមបំផុត ក្នុងការបំពេញដល់តម្រូវការស្នាក់នៅ និងវិនិយោគរបស់លោកអ្នក។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញចូលមកសាកសួរព័ត៌មានលម្អិត នៅក្នុងការិយាល័យលក់របស់បុរីខតយ៉ាដបាន តាមរយៈតំណភ្ជាប់ខាងក្រោមនេះ ឬតាមរយៈលេខទូរស័ព្ទ៖ 011 789 818 | 093 789 818៕