(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាសម្រាប់អ្នកធ្វើការ និងសិស្ស-និស្សិត ដែលត្រូវការទិញអាហារ ដែលមានភាពរហ័សទាន់ចិត្ដ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ម៉ាត Penh 24 បានបើកសម្ពោធជាផ្លូវការ ដោយមានលក់ប្រភេទអាហារទាន់ចិត្ដ (fast food) និងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀត។

គោលបំណងសំខាន់បំផុត នៃការបង្កើតម៉ាត Penh 24 នេះ គឺផ្ដោតលើទំនិញម្ហូបអាហារស្រស់ៗ ប្រកបដោយរសជាតិ និងសុខភាព ជាពិសេសអតិថិជន អាចស្វែងរកទិញទំនិញពី Penh 24 នៅក្នុងម៉ាតផ្ទាល់ ដោយមានមុខទំនិញម្ហូបអាហារ ញាំភ្លាមៗ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងទំនិញជាច្រើនមុខទៀត។

ប្រភេទអាហារទាន់ចិត្ដ (fast food) នៅក្នុងម៉ាត Penh 24 រួមមាន៖ ឆាក្ដៅម្រះព្រៅសាច់មាន់, ញំមីសួរស្ពែក្ដោប, ការីសាច់មាន់ នំប៉័ង, គឹមឈី, តិតុកបុកគី, ឆៃថាវជ្រុងកូរ៉េ, ប៊ីប៊ីឃូ, គឺមប៉ាប់. គឹមប៉ាប់ ត្រីកោណ និងអាហារជាច្រើនមុខផ្សេងទៀត។

ម៉ាត Penh 24 គឺបង្កើតឡើងដោយ លោក Choi K.Y ជាស្ថាបនិកក្រុមហ៊ុន Penh 24 Shopping ដែលផ្ដើមចេញពីបទពិសោធន៍ជាង២០ឆ្នាំ លើវិស័យបច្ចេកវិទ្យា លើផ្នែកទន់ផ្គត់ផ្គង់កម្មវិធីឆ្លាតវៃ ឲ្យវិស័យឯកជន ក្នុងប្រទេសកូរ៉េ, មីយ៉ាម៉ា, ឡាវ និងកម្ពុជា។

លោក Choi K.Y ក៏បាននឹងកំពុងខិតខំ អភិវឌ្ឍន៍កម្មវិធីលក់ទំនិញ ដែលអាចប្រើប្រាស់លើទូរស័ព្ទឆ្លាតវៃ ដើម្បីងាយស្រួលដល់អតិថិជន អាចបញ្ជាទិញទំនិញបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយកម្មវិធីនេះ នឹងដាក់ឲ្យដំណើរការ នាពេលឆាប់ៗខាងមុខនេះផងដែរ។

ម៉ាត Penh 24 មានអាសយដ្ឋានផ្ទះលេខ A21, ផ្លូវ១៧១១A នៃបុរីមង្គលភ្នំពេញ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបើកជារៀងរាល់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង។ អ្វីដែលកាន់ពិសេសទៀតនោះ ក្នុងឱកាសបើកសម្ពោធនេះ ក៏មានការបញ្ចុះតម្លៃ១៥ភាគរយ គ្រប់មុខទំនិញទាំងអស់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១០ ២៤០ ០១០ និង ០១០ ៣២០ ០១០ ឬតាម Email: [email protected]