(ស្វាយរៀង)៖ លទ្ធផលពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ មានដូចខាងក្រោម៖

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
-ដារ៉ូពិទូSport 4-0 ភូមិហុីង (ពូល ខ)
-MST 1-1 សសយកស្រុកស្វាយជ្រុំ (ពូល ខ)
-យុវជណគគីរសោម 3-3 United Sez2 (ពូល គ)

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣
-សសយកស្រុកចន្រ្ទា 1-0 សសយកស្រុកស្វាយទាប (ពូល គ)
-សសយកក្រុងស្វាយរៀង 2-1 យុវជនជីភូ (ពូល ឃ)
-យុវជនសាមគ្គី 2 - 0 យុវជនចុងព្រែក ( ឃ)។

ក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន២១ក្រុម បែងចែកជា០៤ពូល រួមមាន៖
* ពូល ក មាន០៦ក្រុម ( ព្រះខ័នរាជស្វាយរៀង U15, RED BULL U15, យុវជនសង្កាត់ស្វាយតឿ, សសយក ស្រុករមាសហែក, គោព្រៃ ភូមិស្វាយធំ, សសយក ស្រុករំដួល)
* ពូល ខ មាន០៥ក្រុម (ដារ៉ូពិទូ Sports FC, ភូមិហ៊ីង, MST FC, សសយក ស្រុកស្វាយជ្រំ, ត្នោត FC)
* ពូល គ មាន០៥ក្រុម (យុវជនគគីរសោម U15, UNITED SEZ U15, សសយក ស្រុកចន្ទ្រា, សសយក ស្រុកស្វាយទាប, សសយក ស្រុកកំពង់រោទិ៍)
* ពូល ឃ មាន០៥ក្រុម (សសយក ក្រុងស្វាយរៀង, យុវជនជីភូ, យុវជនសាមគ្គី U15, យុវជនចុងព្រែក, ពិសីព្រែកប្រសូត)។

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង០១ថ្ងៃធ្វើការប្រកួតចំនួន០៣ប្រកួត គូទី១ចាប់ផ្តើមវេលាម៉ោង០៨ព្រឹក គូទី២ វេលាម៉ោង២រសៀល និងគូទី៣ វេលាម៉ោង០៤រសៀល។ ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ០៨ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៣ និងវគ្គខ្វែងធ្វើការប្រកួតថ្ងៃ០៦ ខែឧសភា រហូតដល់ថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៣។

ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕