(អេស្ប៉ាញ)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានបន្តស្តាមុខមាត់មកវិញបន្តទៀត ក្រោយពេលដែលខ្សែប្រយុទ្ធ Raphinha រកបាន ១គ្រាប់នៃជ័យជម្នះទៅលើក្រុម Athletic Bilbao ១-០ ដែលជាការនាំមុខ ៩ពិន្ទុពីក្រុម Real Madrid គិតត្រឹមសប្តាហ៍ទី២៥ របស់ពួកគេនារដូវកាលនេះនៃលីគ La Liga របស់អេស្ប៉ាញ។

ក្តីសង្ឃឹមយ៉ាតូចចង្អៀតរបស់ក្លិប Barcelona បានកើតឡើងពីការធ្វើដោយខ្សែប្រយុទ្ធប្រេស៊ីល Raphinha នៅនាទី៤៥+១ នាតង់ទី១ ដែលបានដាក់ក្តីរំពឹងឡើងវិញសម្រាប់អ្នកចាត់ការក្រុមលោក Xavi Hernandez នៃការឈានទៅរកតំណែងជើងឯកពានរដូវកាលនេះ។

លទ្ធផល ១-០ នេះដែរ ក៏ជាស្ថិតិថ្មីមួយទៀតរបស់ក្លិប Barcelona ដែលធ្វើបានបែបនេះក្នុងចំណោម ៤ប្រកួតចុងក្រោយរបស់ពួកគេ ខណៈគិតត្រឹមសប្តាហ៍ទី២៥ ក្រុម Barca រកបាន ៦៥ពិន្ទុ ហើយក្រុម Real Madrid រកបាន ៥៦ពិន្ទុបណ្តោះអាសន្ន។

រំលឹកផងថា ប្រកួតបន្ទាប់របស់ Barca និងត្រូវជួបជំនួបសំខាន់ក្នុងលីគ ប៉ះជាមួយ Real Madrid នៃការស្វែងរក ៣ពិន្ទុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាជំនួបនៅលីគអេស្ប៉ាញ គេហៅឈ្មោះថា (El Clasico) នៅកីឡដ្ឋាន Nou Camp៕