(កូរ៉េ)៖ តារាចម្រៀងប្រុសJungkook សមាជិក BTS ត្រូវ​បាន​រាយការណ៍មកថា ក្លាយ​ជា​តារា Kpop ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង និង​ជោគជ័យ​ជា​សកល។ លោកត្រូវបានចាត់ថ្នាក់ជាតារា K-Pop ដ៏ពេញនិយមបំផុត និងជាតារាចម្រៀងកូរ៉េដ៏ពេញនិយមបំផុតទី៣ បន្ទាប់ពី PSY និង IU។ នេះបើយោងទៅតាមការស្ទង់មតិរបស់ Hallyu ចេញពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ។

បើតាមការចេញផ្សាយ របស់សារព័ត៌មាន All-KPOP នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា Jungkook ត្រូវបានជ្រើសរើសជា Kpop Idol ដ៏ពេញនិយមបំផុតក្នុងប្រទេសចំនួន៧ ក្នុងចំណោម២៦ប្រទេសក្នុងការស្ទង់មតិ ដែលជាចំនួនច្រើនបំផុតសម្រាប់តារា Kpop។

សម្រាប់ម្ចាស់តំណែងកំពូល ទាំង ៣ រួមមាន៖
១. PSY (មានប្រជាប្រិយភាពជាងគេក្នុង ១៦ប្រទេស)
២. IU (មានប្រជាប្រិយភាពជាងគេក្នុង ១០ ប្រទេស)
៣. Jungkook (មានប្រជាប្រិយភាពជាងគេក្នុង ៧ ប្រទេស)

គួរជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ដែល Jungkook បានជាប់ឈ្មោះលើតំណែងកំពូលប្រចាំតារាវិភាគទិន្នន័យ ប្រជាប្រិយភាព។ ក្នុងឆ្នាំ ២០២២ Hallyu ធ្លាប់បានបង្ហាញថា Jungkook ត្រូវគ្រងតំណែងទី១១ ប្រចាំ «2022 Global Hallyu Trends» ហើយក៏ជាសមាជិក BTS ដែលល្បីជាងគេដែរ៕