(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានទទួលវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ដែលមានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ មានរយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំ ជាប់ពន្ធ ២០២៣ ដល់ ២០២៤។ នេះគឺជាការឆ្លុះបញ្ចាំងពី សមិទ្ធផល នៃការអនុវត្ត យ៉ាងខ្ជាប់ខ្ជួន របស់ធនាគារ ជីប ម៉ុង ដោយបង់ពន្ធ ជូនរដ្ឋពេញលេញ ប្រកបដោយតម្លាភាព តាមបទប្បញ្ញត្តិ ពន្ធដារ របស់ប្រទេសកម្ពុជា។
សម្រាប់ឆ្នាំ២០២៣នេះ ធនាគារ ជីប ម៉ុង នឹងបន្តនាំមកជូននូវផលិតផលដ៏ឆ្លាតវៃ និងថ្មីៗបន្ថែមទៀត ដើម្បីស្របតាមតម្រូវការអតិថិជនគ្រប់រូប។ ធនាគារ ជីប ម៉ុង ដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត និងយូរអង្វែងរបស់លោកអ្នក។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន ១៤ ក្នុងនោះ ១១សាខានៅរាជធានីភ្នំពេញ និង ៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕