(ភ្នំពេញ)៖ ដែកថែបអ៉ីតាលីម៉ាក V (វី) ដែលគេស្គាល់ថា មានម៉ាកសញ្ញាជាត្រាអក្សរ V តែមួយគត់ និងកំពុងពេញនិយមប្រើប្រាស់បំផុតក្នុងគម្រោងសាងសង់នានានៅកម្ពុជា នឹងរៀបចំការចាប់ឆ្នោតផ្សងសំណាង ក្នុងកម្មវិធី «ទិញឈ្នះ ទិញឈ្នះ» ដែលមានម៉ូតូ Honda Dream 2023 ចំនួន ៨គ្រឿង ធុងបាស JBL ទូរសព្ទដៃ ទូទឹកកក និងរង្វាន់ជាច្រើនទៀត ជូនអតិថិជនរបស់ខ្លួន នៅថ្ងៃទី២៤ មីនា ២០២៣។

ការចាប់ឆ្នោតនេះនឹងធ្វើឡើងក្នុងកម្មវិធីប្រគំតន្ត្រី IZE CONCERT ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ V-Steel ចាប់ពីម៉ោង ៦ល្ងាច ដល់ ៨យប់។

កម្មវិធី «ទិញឈ្នះ ទិញឈ្នះ» ត្រូវបានបង្កើតឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលមានម្ចាស់ដេប៉ូ និងអតិថិជនប្រើប្រាស់ចុងក្រោយទូទាំងប្រទេស ដែលតែងតែគាំទ្រ និងជឿទុកចិត្តលើដែកថែបអ៉ីតាលីម៉ាក V (វី) ជាពិសេស ដើម្បីលើកទឹកចិត្តដល់អតិថិជនទាំងអស់ឲ្យជ្រើសរើសប្រើប្រាស់ផលិតផលដែក ដែលមានគុណភាពខ្ពស់សម្រាប់គម្រោងសាងសង់នានារបស់ខ្លួន។ ដូច្នេះអតិថិជន ដែលបានទិញដែកថែបអ៉ីតាលីម៉ាក V SD 295 និង V SD 390 និងបានដាក់សន្លឹកឆ្នោតមកផ្សងសំណាង កុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយបន្តផ្ទាល់នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ 092/090/070 553 456 ឬហ្វេសប៊ុកផ្លូវការ V-Steel ៕