(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត General Motors Co (GM) គ្រោងដាក់ឱ្យប្រើប្រាស់មុខងារ ChatGPT (AI) ដែលជាកិច្ចសហប្រតិបត្តិការដ៏ធំរវាងក្រុមហ៊ុ Microsoft ជាលើកដំបូងនៅក្នុងរថយន្តរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

លោក Scott Miller អនុប្រធានផ្នែកយានយន្ត និងប្រព័ន្ធប្រតិបត្តិការរបស់ GM បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា មុខងារ ChatGPT ដែលជាប្រភេទ chatbot របស់ Microsoft នឹងត្រូវបានបំពាក់ដើម្បីអាចចូលប្រើប្រាស់ព័ត៌មានអំពីរបៀបប្រើប្រាស់យានយន្ត នឹងអាចសាកសួរអំពីព័ត៌មានផ្សេងៗ ដែលជាធម្មតាអ្នកប្រើប្រាស់តែងតែមើលនៅក្នុងសៀវភៅណែនាំជាដើម។ លើសពីនេះទៅទៀតមុខងារ ChatGPT នេះនឹងអាចប្រាប់អ្នកប្រើប្រាស់ពីរបៀបជាច្រើនបន្ថែមទៀតទាក់ទងនឹងកាវិភាគប្រតិទិនបើកបរ និងកូដសម្រាប់ប្រើប្រាស់នៅលើរថយន្តផងដែរ។

យ៉ាងណាមិញសម្រាប់កាលបរិច្ឆទជាក់លាក់ក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខថារ ChatGPT នេះនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ពី GM នោះទេ ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងការសាកល្បង៕