(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជឿជាក់ខ្ពស់វៃលុកទីផ្សារភេសជ្ជៈនាំយកផលិតផលថ្មីឈ្មោះថា «អិចប្រេស» ចាប់ផ្តើមយុទ្ធនាការលក់ជូនដល់អតិថិជននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ពិធីសម្ពោធនេះ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរយនាក់នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញក្តីជឿជាក់ថា «អិចប្រេស» នឹងធ្វើឱ្យអង្រួនទីផ្សារភេសជ្ជៈនៅកម្ពុជា ព្រោះយើងតែងយល់ច្បាស់ពីតម្រូវការទីផ្សារពិត ផ្តល់ជូននូវផលិតផលថ្មីដែលអតិថិជនចូលចិត្ត មានរសជាតិឆ្ងាញ់ជូរអែម រូបរាងឡូយ ពិសេសមានរង្វាន់ទៀត។

អ្នកឧកញ៉ា បញ្ជាក់បន្ថែមថា មិនខុសពីផលិតផលទាំងអស់របស់ ខ្មែរ ប៊ែវើរីជីស ផលិតផលថ្មីនេះចេញពីរោងចក្រ ដែលប្រើតែបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអាល្លឺម៉ង់ មានស្តង់ដារផលិតច្បាស់លាស់ស្របតាមស្តង់អន្តរជាតិ។

ផលិតផលថ្មីនេះ គឺជាប្រភេទភេសជ្ជៈរសជាតិស្ត្រប៊ែរីថ្មីឈ្មោះថា «អិចប្រេស» ដែលត្រូវបានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាសមាជិកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ធ្វើការសម្រឹតសម្រាំង ស្រាវជ្រាវ អភិវឌ្ឍ កែច្នៃជាយូរខែឆ្នាំ ដើម្បីធ្វើយ៉ាងណាឲ្យផលិតថ្មីមួយនេះមានគុណភាពល្អ រសជាតិឆ្ងាញ់ និងមានចំណុចពិសេសទាក់ទាញជាច្រើនទៀតមុននឹងសម្រេចចិត្តដាក់លក់នៅលើទីផ្សារនាពេលនេះ។

លក់ក្នុងតម្លៃ២០០០រៀលក្នុង១កំប៉ុង «អិចប្រេស» មានរសជាតិឆ្ងាញ់ ថែមទាំងមានរង្វាន់នៅក្រោមក្រវិលកំប៉ុងរួមមាន រង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មី រង្វាន់១ពាន់ដុល្លារ ១០០ដុល្លារ ៥០ដុល្លារ ១០ដុល្លារ ២ដុល្លារ និងរង្វាន់ភេសជ្ជៈអិចប្រេស ១កំប៉ុង។

ចាប់ពីថ្ងៃនេះតទៅ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចស្វែងរក «អិចប្រេស» បាននៅគ្រប់ទីកន្លែងដូចជា ផ្សារទំនើប ហាងលក់ដុំនិងរាយ និងកន្លែងលក់ភេសជ្ជៈទូទាំង។ ដើម្បីអបអរការដាក់សម្ពោធផលិតផលថ្មី ក្រុមហ៊ុនក៏មានផ្តល់ជូនប្រម៉ូសិនល្អ និងកម្មវិធីកម្សាន្តនាំភាពសប្បាយរីករាយជូនអតិថិជនផងដែរ។

ផលិតផលថ្មីនេះបានបង្ហាញពីឬសគល់កាន់តែរឹងមាំ និងសន្ទុះនៃការរីកចម្រើនខ្លាំងក្លារបស់ ខ្មែរ ប៊ែវើរីជីស។ មកដល់ពេលនេះ យើងបានពង្រីកខ្លួនកាន់តែធំជាមួយនឹងម៉ាកផលិតផលធំៗរហូត៧រួមមាន ១) Cambodia Beer ២) CAMBODIA PREMIUM DRAFT BEER ៣) ភេសជ្ជៈប៉ូវកម្លាំង WURKZ ៤) ទឹកក្រូច IZE ៥) ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ៦) ទឹកបរិសុទ្ធ កម្ពុជា និង៧) អិចប្រេស រសជាតិស្ត្រប៊ែរី ដែលត្រៀមវៃលុកទីផ្សារក្នុងពេលបន្តិចទៀតនេះ។

អិចប្រេស រសជាតិស្រ្តប៊ែរី ឆ្ងាញ់ ស្រស់ស្រាយ បង្កើនថាមពល រចនាប្លែកទាន់សម័យសក្តិសមជាមួយយុវវ័យ!
អិចប្រេស បង្ហាញភាពជាខ្លួនអ្នក!