(ភ្នំពេញ)៖ កាលពីថ្ងៃទី១១ ខែមីនានេះ មានករណីភ្ញាក់ផ្អើលបងប្អូនស្ទើមួយភូមិថា បុរសម្នាក់ឈ្មោះសេន សម្បត្តិ អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ថាគាត់ត្រូវឡានៗ ក៏នាំគ្នាលឺតែថាឡានបុកៗ ទើបគ្រប់គ្នាក៏មានចិត្តអាណាតិអាសូមកចោមរោមមើល​តែដល់ពេលមកដល់ទើបដឹងថា អាពែក ត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោលេខរៀងទី០២ ពីកំប៉ុងភេសជ្ជៈ Boostrong សោះ ហើយក៏នាំគ្នាហួសចិត្តអាណិតខ្លួនឯងវិញ។

សូមបញ្ជាក់ផងដែរថា អ្នកខេត្តតាកែវ នាខែមីនា ឆ្នាំ២០២៣នេះ ពិតជាហេងណាស់ ព្រោះក្នុងខែតែមួយ មានអ្នកឈ្នះឡានស្ព័រថ្មី២គ្រឿង ហើយពីក្រុមហ៊ុន BOOSTRONG ដោយបុរសទី១ គឺលោក យិន សំអុល ជាជ័យលាភីកម្មវិធី BOOSTRONG បីស្ត្រី២០២៣ បីប្រពន្ធបាន៨ម៉ោងជាងទទួលបានឡានស្ព័រថ្មី ខ្លាញ់ឡោ១គ្រឿង ហើយបុរសទី២គឺលោក សេន សម្បត្តិ ចំណាយពេលមិនដល់១នាទីផង គាស់ក្រវិលកំប៉ុងប៊ូសស្ត្រងទទួល បានឡានស្ព័រថ្មីខ្លាញ់គោ១គ្រឿងដែរ៕