(ឡុងដ៏)៖ ខ្សែបម្រើប្រយុទ្ធ Adam Lallana បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីមួយឆ្នាំទៀត ជាមួយក្លិប Brighton & Hove Albion ដែលកិច្ចព្រមព្រៀងនេះមានរហូតដល់រដូវក្តៅឆ្នាំ២០២៤។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

បុរសវ័យ ៣៤ឆ្នាំ Lallana ជាអតីតកីឡាករជម្រើសជាតិអង់គ្លេស ដែលបានសម្រេចមកចូលរួមជាមួយក្លិប Brighton ដោយមិនតម្លែផ្ទេរនោះទេ ពីក្លិប Liverpool កាលឆ្នាំ២០២០។

ក្នុងចូលរួមនេះ Lallana គិតមកដល់ពេលនេះលេងបាន ៧៤ប្រកួតរកបាន ៤គ្រាប់បណ្តោះអាសន្ន, ជាមួយ Brighton និងបានរួមចំណែកជួយក្លិបឈរលេខរៀងទី៧ ក្នុងតារាងលីគអង់គ្លេស Premier League នារដូវកាលនេះបណ្តោះអាសន្នផងដែរ។

ប្រធានក្លិបលោក Roberto de Zerbi បានបង្ហាញអារម្មណ៍ថា «ខ្ញុំពិតជារីករាយណាស់ចំពោះ Adam វាជាកិត្តិយសសម្រាប់ខ្ញុំ និងក្លិបក្នុងការបន្តការងារជាមួយគាត់»

បញ្ជាក់ផងថា ខ្សែបម្រើ Adam Lallana ធ្លាប់លេងជាមួយក្លិប Southampton ចំនួន ២៦៥ប្រកួតរកបាន ៦០គ្រាប់ និងខ្ចីជើងទៅកាន់ AFC Bournemouth លេងបាន ៤ប្រកួត ហើយបន្តផ្ទេរមក Liverpool បង្ហាញខ្លួនបាន ១៧៨ប្រកួតរកបាន ២២គ្រាប់គ្រាប់កម្មវិធី៕