(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកសារព័ត៌មាន បានចុះទៅពិនិត្យទីផ្សារ ហើយបានរកឃើញថា Amami Bakery ដែលជាម៉ាកយីហោនំប៉័ងដ៏ល្បីនៅកម្ពុជា មានការបញ្ចុះតម្លៃជាមធ្យម ២០% ហើយផលិតផលខ្លះបានបញ្ចុះទៅដល់ ៥០% ផងដែរ។

ក្នុងរយៈពេលបីឆ្នាំមកនេះ Amami Bakery មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា មិនត្រឹមតែបានបើកហាងជាច្រើនសាខាប៉ុណ្ណោះទេ ផលិតផលនំបុ័ងក៏បានដាក់បញ្ជូលនៅក្នុង ម៉ាត 7- Eleven ផ្សារទំនើបឡាក់គី ផ្សារទំនើប CK នឹងផ្សារទំនើបព្រីនស៍ ជាដើម។ ជាមួយនឹងវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ និងសិប្បកម្មដ៏ប្រណីត នំប៉័ងដែលផលិតដោយ Amami Bakery បានទទួលការស្វាគមន៍ពីអតិថិជនជាច្រើន។ ទោះបីជាមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោកក៏ដោយ Amami Bakery នៅតែអាចយកឈ្នះ នៅក្នុងឧស្សាហកម្មនំប៉័ងក្នុងកម្ពុជា ជាមួយនឹងការគាំទ្ររបស់អតិថិជន។ តើហេតុអ្វីបានជាមានការបញ្ចុះតម្លៃបែបនេះ?

នៅថ្ងៃទី១ ខែមីនា អ្នកសារព័ត៌មាន បានភ្ជាប់ជាមួយនឹងសំណួរខាងលើ ហើយបានសម្ភាស លោក Chuang HaoShen នាយកហាង Amami Bakery ។ លោកបានប្រាប់ថា មានហេតុផលជាច្រើនដែរធ្វើឲ្យមានការបញ្ចុះតម្លៃនេះ។

លោក Chuang HaoShen និយាយថា «ក្រោមវិបត្តិសេដ្ឋកិច្ចទីផ្សារ អតិថិជននៅកម្ពុជាបានធ្លាក់ចុះ។ យើងយល់យ៉ាងច្បាស់ថា អតិថិជនមិនសូវហ៊ានចំណាយក្នុងការទិញនំប៉័ងរបស់យើង ដូច្នេះហើយបន្ទាប់ពីមានកិច្ចពិភាក្សា យើងបានសម្រេចចិត្តផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់យើង ដោយកាត់បន្ថយប្រាក់ចំណេញ។ នេះជាហេតុផលដំបូងនៃ ការបញ្ចុះតម្លៃនេះ»

លោក Chuang HaoShen បានបន្តថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបង្កឱ្យមានការប៉ះពាល់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល តម្លៃទំនិញកើនឡើង ទីផ្សារភាគហ៊ុនមានភាពចលាចល និងវិបត្តិថាមពល ដែលនាំឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ សេដ្ឋកិច្ចកម្ពុជាក៏រងផលប៉ះពាល់ផងដែរ ធ្វើឲ្យការចំណាយរបស់អតិថិជនក៏បានចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់។ ដើម្បីសម្របតាមការចំណាយរបស់ប្រជាជនបច្ចុប្បន្ន ហាងយើងខ្ញុំនឹងក្លាយជាហាងនំដែលមានគុណភាពខ្ពស់ដែលមនុស្សជាទូទៅអាចទិញបាន យើងក៏កំពុងព្យាយាមកែសម្រួលតម្លៃផលិតផល បង្រួមប្រាក់ចំណេញ ដើម្បីកាត់បន្ថយការចំណាយរបស់អតិថិជន ។

លោក Chuang HaoShen បានប្រាប់អ្នកសារព័ត៌មាន ថា ថ្នាក់លើបានយល់ព្រមបញ្ចុះតម្លៃ ចំពោះគុណភាពវិញគឺមិនមានការកាត់បន្ថយនោះទេ។ លោកបានប្រាប់ថា «រសជាតិ និងគុណភាពគឺជាអាវុធដ៏សំខាន់សម្រាប់ហាងនំប៉័ង Amami »។ ហាងនំប៉័ង Amami បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាថាអតិថិជននៅតែអាចទិញនំប៉័ង Amami បានដូចពីមុន ស្របពេលដែលគុណភាពនៃផលិតផលមិនមានការធ្លាក់ចុះ។

លោកបាននិយាយទៀតថា «យើងបានពង្រឹងការបណ្តុះបណ្តាលបុគ្គលិក ឲ្យប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងផលិតភាព។ ការសន្សំសំចៃថ្លៃដើម ក៏បានក្លាយជាហេតុផលមួយដែលធ្វើឱ្យយើងមានទំនុកចិត្តក្នុងការបញ្ចុះតម្លៃនៅពេលនេះ»។ ខណៈពេលដែលទីស្នាក់ការកណ្តាលនៅតៃវ៉ាន់ បានកែប្រែធនធានអ្នកផ្គត់ផ្គង់ និងការបញ្ចុះតម្លៃជាបន្តបន្ទាប់នៃតម្លៃវត្ថុធាតុដើមគឺ ជាហេតុផលមួយទៀតសម្រាប់ការបញ្ចុះតម្លៃរបស់ Amami Bakery ។

«យើងសង្ឃឹមថានឹងធ្វើឱ្យ Amami Bakery ក្លាយជាម៉ាកយីហោដ៏មានប្រសិទ្ធិភាពបំផុតដែលប្រជាជនកម្ពុជាចូលចិត្តនាពេលអនាគត»។ នេះបើតាម លោក Chuang HaoShen ដោយបន្ថែមថា ដើម្បីសម្រេចបានប្រាក់ចំនេញតិចតួច ប៉ុន្តែចំណូលបានឆាប់រហ័ស បន្ថែមពីលើការគ្រប់គ្រងថ្លៃដើម វាក៏ចាំបាច់ក្នុងការពង្រីកចំនួនហាងផងដែរ។

លោក Chuang HaoShen បានបញ្ជាក់ថា «យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងជាមួយម៉ាត 7-Eleven និងពង្រីកហាងសហករណ៍ទូទាំងប្រទេសឱ្យលើសពី ១០០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អរបស់ក្រុមហ៊ុនជាមួយនឹងបរិមាណលក់ខ្ពស់»