(បរទេស)៖ ទីបំផុត Oppo ចាប់ផ្តើមដាក់លក់ Oppo Find N2 Flip នៅក្នុងប្រទេសឥណ្ឌាហើយ បន្ទាប់ពីរយៈពេល ៣ខែដែលដាក់លក់ក្នុងប្រទេសចិន និង ៤សប្តាហ៍បន្ទាប់ពីការដាក់លក់ជាសកលបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ស្មាតហ្វូនអេក្រង់បត់ Oppo Find N2 Flip ដែលដាក់លក់ក្នុងប្រទេសឥណ្ឌាមាន ជម្រើសពណ៌ ២ប្រភេទរួមមាន ពណ៌ស្វាយ និងពណ៌ខ្មៅ រូមជាមួយ RAM ទំហំ 8GB និង ទំហំផ្ទុកទិន្នន័យ (Storage) 256 GB។ ចំពោះតម្លៃវិញនឹងចាប់ផ្តើមពី ១,១០០ដុល្លារ។

Oppo Find N2 Flip គឺជាស្មាតហ្វូនជំនាន់ទី២ សម្រាប់ Oppo ដែលចេញលក់ស្មាតហ្វូនអេក្រង់បត់ដើម្បីប្រកួតប្រជែងជាមួយនឹង គ្រួសារ Samsung Galaxy Z Flip នៅលើទីផ្សារអន្តរជាតិ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ Oppo បានបំពាក់មកជាមួយនូវមុខងារកាន់តែប្រសើរបើធៀបនឹងជំនាន់ទី១ របស់ខ្លួន ដោយក្នុងនោះរួមមាន គម្របអេក្រង់មានទំហំធំ និងដំណើរការបាន smooth ជាងមុន កម្រិតកាមេរ៉ា Selfie ច្បាស់ល្អជាងមុន កម្រិតសាកថ្ម ៤៤វ៉ាត់ (44w) ទំហំថ្ម 4,300 mAh (មីលីអំពែល) នឹងកាមេរ៉ាក្រោយជាភេទ Solid Setup។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ Oppo Find N2 Flip នឹងមានដាក់លក់ទូទាំងប្រទេសឥណ្ឌា ជាមួយនឹងការបញ្ចុះតម្លៃខ្ទង់ ១០០ដុល្លារថែមទៀតផង៕