(ភ្នំពេញ)៖ ឥឡូវនេះ ធនាគារ ជីប ម៉ុង ផ្តល់ជូនអតិថិជនទាំងអស់ នូវអត្រាការប្រាក់បន្ថែមថ្មី កាន់តែច្រើនជាងមុន លើអត្រាការប្រាក់ស្តង់ដារ រហូតដល់ +០.២៥% សម្រាប់គណនីបញ្ញើមានកាលកំណត់ ធ្វើឲ្យអត្រាការប្រាក់កាន់តែកើនឡើងខ្ពស់បំផុតដល់ ៧.៥០% ក្នុងមួយឆ្នាំ។  

អតិថិជនទាំងអស់បើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារ ជីប ម៉ុង ប្រកបដោយទំនុកចិត្តខ្ពស់ និងរីករាយជាមួយចំនួនទឹកប្រាក់កើនឡើង ជា លំដាប់ បូករួមនឹងការផ្តល់ជូនដ៏សម្បូរបែប។ ដាក់ប្រាក់បញ្ញើជាមួយធនាគារ ជីប ម៉ុង ជាជម្រើសដ៏ប្រសើរបំផុត និងសុវត្ថិភាព ខ្ពស់ ក្នុងការទុកដាក់ទ្រព្យសម្បត្តិរបស់លោកអ្នកសម្រាប់ថ្ងៃអនាគត។ សន្សំកាន់តែច្រើន ទ្រព្យកាន់តែកើន!។

កាន់តែទំនើប ! អតិថិជនទាំងអស់អាចបើកគណនីបញ្ញើមានកាលកំណត់ដោយខ្លួនឯង តាមរយៈកម្មវិធី Chip Mong Bank App បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយឥតគិតថ្លៃសេវា។ មិនត្រឹមតែប៉ុណ្ណោះ ជាមួយកម្មវិធី Chip Mong Bank App អតិថិជនអាចធ្វើប្រតិបត្តិការជាច្រើនផ្សេងៗទៀត។  

ដើម្បីបើកគណនីធនាគារ ជីប ម៉ុង លោកអ្នកគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ Chip Mong Bank App ដោយឥតគិតថ្លៃ នៅលើ App Store Play Store ឬ App Gallery! សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ជីប ម៉ុង ឬ ទាក់ទងទៅកាន់លេខ៖ 081 / 066 811 911 ៕