(ឡុងដ៏)៖ ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland រកបាន ៥គ្រាប់យ៉ាងអស្ចារ្យម្នាក់ឯង ស្ថិតក្នុងជំនួបដែលក្លិប Manchester City បំបាក់ក្រុម RB Leiqzig ៧-០ នៃជើងទី២ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Champions League វគ្គ ១៦ក្រុម និងជួយឲ្យក្រុមលីគអង់គ្លេស ដឹកនាំដោយលោក Pep Guardiola ឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត។

តាមរយៈលទ្ធផលរកបាន ៥គ្រាប់នេះដែររបស់ Haaland បានធ្វើឲ្យរូបគេបើកកំណត់ត្រាថ្មី លើការលេងបានត្រឹម ៣ក្លិបអាចរកបាន ៣៣គ្រាប់ក្នុងការប្រជែងពាន UEFA Champions League ជាមួយ Man City, RB Salzburg និង Borussia Dortmund ដែលមានវ័យក្មេងជាងគេមួយរូបផងដែរ និងបានបំបែកកំណត់ត្រារយៈពេល ៩៤ឆ្នាំរបស់លោក Tommy Johnson ដែលធ្វើបានច្រើនគ្រាប់ជាមួយ Man City ក្នុងមួយរដូវកាលស្ថិតតែក្នុងខែមីនា ប៉ុណ្ណោះ។

ស្ថិតក្នុងវ័យ ២២ឆ្នាំ Haaland ក៏ក្លាយជាកីឡាករវ័យក្មេងជាងគេ ក្នុងចំណោមខ្សែប្រយុទ្ធ Lionel Messi និង Luiz Adriano ដែលធ្វើបានបែបនេះក្នុងពាន UCL ផងដែរ និងជាកីឡាករ Man City កំពុងរកបាន ៣៩គ្រាប់ត្រឹម ៣៦ប្រកួត ក្នុងរដូវកាលនេះគ្រប់កម្មវិធីប្រកួតជាបណ្តោះអាសន្ន។

រំលឹកផងថា សម្រាប់ការប្រជែងពានអឺរ៉ុប UEFA Champions League រដូវកាលនេះ រកបាន ៦ក្រុមហើយមាន Chelsea, Manchester City, Bayern Munich, Inter Milan, AC Milan និង Benfica ដោយរង់ចាំក្រុមឈ្នះរវាង Real Madrid ប៉ះ Liverpool និង Napoli ជួបក្រុម Eintracht Frankfurt បញ្ចប់ជើងទី២ វគ្គ ១៦ក្រុម៕